តៃវ៉ាន់ បញ្ជាក់​ថា ជប៉ុន និងហ្វីលីពីន ត្រូវតែគោរពសិទ្ធិរបស់ខ្លួន អំឡុង​ការចរចាព្រំដែនសមុទ្រ

2026/06/04 02:04:03 am        49


ស្ថាប័ន​ការបរទេសរបស់​ទីក្រុង​តៃប៉ិ បានលើក​ឡើង​នៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦)​ នេះ​ថា កោះ​តៃវ៉ាន់បានស្នើ​ឲ្យ​ជប៉ុន និងហ្វីលីពីន គោរពសិទ្ធិ និងទឹកដីរបស់ខ្លួន នៅពេលដែលប្រទេស​ទាំង២ ធ្វើកិច្ចចរចា ស្ដី​បី​ព្រំដែនសមុទ្រ។

ជប៉ុន និងហ្វីលីពីនបានឲ្យ​ដឹង​កាលពីខែឧសភាថា ភាគី​ទាំង២ នឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការ ស្ដីពី​ការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់​លាត​សន្ធឹង​ក្រោម​បាតសមុទ្រ រវាងប្រទេសទាំង២ «ស្របតាមច្បាប់អន្តរជាតិ»។

ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ ដែល​ជាកោះ​ស្វ័យ​គ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន បានថ្កោលទោសចំណាត់ការ​នេះ។

ស្ថាប័នការបរទេសកោះ​តៃវ៉ាន់ បានលើក​ឡើង​ថា ការិយាល័យតំណាងរបស់ខ្លួន នៅជប៉ុន និងហ្វីលីពីននឹងស្វែងរកការបញ្ជាក់ថា ដំណើរការចរចា និងលទ្ធផលនៃកិច្ចព្រមព្រៀងនាពេលអនាគតណាមួយ «នឹងមិនប៉ះពាល់ដល់សិទ្ធិអធិបតេយ្យភាពដែលកោះ​តៃវ៉ាន់ទទួលបាន ក្រោមច្បាប់អន្តរជាតិទេ»។ ស្ថាប័ន​បានសង្កត់ធ្ងន់​ថា អធិបតេយ្យភាពរបស់កោះ​តៃវ៉ាន់ លើដែន​ដី និងដែនទឹកពាក់ព័ន្ធ ក៏ដូចជាសិទ្ធិរបស់ខ្លួន ក្រោមច្បាប់អន្តរជាតិ គឺ «មិនអាចប្រកែកបាន» ឡើយ​។

ស្ថាប័ន​បានបន្ថែម​ថា ដោយសារតំបន់ដែនសមុទ្រដែលជប៉ុន និងហ្វីលីពីនមានបំណងចរចាកំណត់​ព្រំដែននោះ ត្រួតស៊ីគ្នាជាមួយតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កោះ​តៃវ៉ាន់ នៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ទើបដែន​កោះ​នេះ​អំពាវនាវឲ្យ​ប្រទេសទាំង២ ពិចារណាយ៉ាងពេញលេញ អំពីសិទ្ធិ និងផលប្រយោជន៍របស់តៃវ៉ាន់ និងការ​ចូលរួមក្នុងការចរចា។

យ៉ាង​ណាក្ដី នៅពេលត្រូវបាន​សួរ អំពីក្តីបារម្ភរបស់កោះ​តៃវ៉ាន់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បាននិយាយនៅ​ព្រឹកថ្ងៃទី៣ ខែមិថុនានេះ​ថា ប្រសិនបើជប៉ុន និងហ្វីលីពីនយល់ព្រម លើ​ការ​កំណត់​ព្រំដែនដែនសមុទ្រ វានឹង «មិនមានចំណង​ផ្លូវច្បាប់ លើភាគីទី៣ ឡើយ​»។ ចំណែក​ក្រសួងការបរទេសហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ​៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        21
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm