​ ឯកសារ៖ ស្ថាប័ន​ការទូត EU បានស្នើបេសកកម្ម​ជើងទឹក ដើម្បីសម្អាត​ផ្លូវ នៅ​​ច្រកសមុទ្រ Hormuz

2026/06/04 02:23:43 am        51


ទីភ្នាក់ងារ​ការទូតរបស់សហភាពអឺរ៉ុប (EU) បានស្នើថា បេសកកម្មកងទ័ពជើងទឹក Aspides របស់ប្លុកនេះ ត្រូវ​ទទួលយក «តួនាទីចម្បង» ក្នុងការសម្អាតគ្រាប់​មីន នៅច្រកសមុទ្រ Hormuz «នៅពេលដែលលក្ខខណ្ឌនានាអនុញ្ញាត» ដែលជាការចូលរួមចំណែករបស់អឺរ៉ុប ចំពោះគំនិតផ្តួចផ្តើមដឹកនាំដោយបារាំង-អង់គ្លេស។ នេះបើយោងតាមឯកសារមួយដែលទីភា្នក់ងារ​សារព័ត៌មាន Reuters បានឃើញ​។

ស្ថាប័ន​ដោះស្រាយ​កិច្ច​ការ​ខាងក្រៅអឺរ៉ុប (European External Action Service) បានសរសេរនៅក្នុងកំណត់ចំណាំមួយចុះថ្ងៃទី២៦ ខែឧសភាថា៖ «ស្ថានភាពនេះតម្រូវឲ្យ​ EU ផ្តល់ការចូលរួមចំណែកដ៏មានអត្ថន័យដល់សម្ព័ន្ធភាពពិសេសបណ្ដោះអាសន្ន​ដឹកនាំដោយបារាំង និងចក្រភពអង់គ្លេស ដែល​វា​ត្រូវ​កើតឡើងនៅពេលដែលលក្ខខណ្ឌអនុញ្ញាត និងមិន​ពាក់ព័ន្ធ​ជាមួយ​ប្រទេសដែលមានជម្លោះនឹង​គ្នា​»។

ទីភ្នាក់ងារនេះ​បានសរសេរនៅក្នុងកំណត់ចំណាំដែលត្រូវបានចែកចាយទៅកាន់ប្រទេសសមាជិក EU ថា៖ «វាត្រូវបានស្នើឡើងថា នៅពេលដែលលក្ខខណ្ឌអនុញ្ញាត បេសកកម្ម​ EUNAVFOR ASPIDES ត្រូវបានប្រគល់ភារកិច្ចឲ្យ​អនុវត្តតួនាទីចម្បង ក្នុងការសម្អាតគ្រាប់​មីន នៅច្រកសមុទ្រ Hormuz ដែលជាការចូលរួមចំណែករបស់ EU ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធភាពពិសេសដឹកនាំ​ដោយ​បារាំង-អង់គ្លេស​»។

យ៉ាង​ណាក្ដី ការកែប្រែអាណត្តិបេសកកម្ម Aspides នឹងតម្រូវឲ្យ​មានការឯកភាពគ្នា ហើយវា​នៅតែមិនមាន​ភាព​ច្បាស់​លាស់​នោះទេថា តើប្រទេសជាសមាជិកទាំង ២៧ របស់ EU នឹងគាំទ្រការផ្លាស់ប្ដូរ​បែបនេះដែរ ឬអត់​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm