លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់បានយល់ព្រមមិនស្វែង​រក​ការ​ផលិត​អាវុធនុយក្លេអ៊ែរ

2026/06/04 02:57:46 am        28


ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមមិនស្វែង​រក​ការ​ផលិត​អាវុធនុយក្លេអ៊ែរនោះទេ​​ ហើយបញ្ជាក់​ថា លោកទំនងជានឹងជួបជាមួយមេដឹកនាំកំពូល លោក​ Mojtaba Khamenei នៅពេល​ណាមួយ ប្រសិនបើអ្វីៗ «មាន​វឌ្ឍនភាព​យ៉ាងល្អ​ប្រសើរ​»។

ក្នុងបទសម្ភាសន៍មួយដែលត្រូវ​បានចាក់ផ្សាយ នៅ​ថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦)​ នេះ ខណៈពេលកំពុងនិយាយអំពីអ៊ីរ៉ង់ លោក Trump បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ «Pod Force One» ថា៖ «ពួកគេបានយល់ព្រមរួចហើយថា ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរនោះ​ទេ»។

ហើយ​នៅពេលត្រូវបាន​សួរអំពីការចូលរួមរបស់លោក Khamenei ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់អរិភាព លោក Trump បាននិយាយថា៖ «រូប​លោក​ (លោក Khamenei) បាន​ពាក់ព័ន្ធពិតមែន​ ហើយខ្ញុំគិតថា ពួកគេមានការគោរពយ៉ាងខ្លាំងចំពោះរូបលោក​»។

លោក Trump បានបន្ត​ថា លោកបានឮថា មេដឹកនាំអ៊ីរ៉ង់ពុំ​សូវមានសុខភាពល្អ​ទេ ប៉ុន្តែកំពុងផ្តល់ការយល់ព្រម ក្នុងអំឡុងពេលចរចា។ លោក Trump បានបន្ថែមថា លោកមិនមាន «សិទ្ធិពិសេសជួប» លោក Khamenei ទេ។ លោក Trump បាននិយាយថា៖ «ខ្ញុំចង់ជួបគាត់។ យើងប្រហែលជានឹងជួបគ្នានៅពេល​ណាមួយ អាស្រ័យលើថា តើ​មាន​វឌ្ឍនភាពល្អប្រសើរ​យ៉ាង​ដូចម្ដេច​»។

ប្រធានាធិបតីអាមេរិករូប​នេះ បាននិយាយថា លោកចាត់ទុកសង្គ្រាមអ៊ីរ៉ង់ថា ជាជោគជ័យមួយ​ ពីព្រោះយោធារបស់ប្រទេសនេះ បាន​រង​បរាជ័យ​។ ជម្លោះ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាល​ពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឲ្យ​ទីផ្សារថាមពលពិភពលោកមានការប្រែប្រួល ហើយបានបង្ហាញថា ជនជាតិអាមេរិកមិនសូវ​សប្បាយ​ចិត្ត​​ឡើយ ពោល​គឺ​ប៉ុន្មានខែមុនការបោះឆ្នោតសភាខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm