ប្រាសាទតាសោម៖ ភាពសុខដុមរមនារវាងប្រាសាទបុរាណនិងបរិស្ថានធម្មជាតិ

2026/06/04 01:57:49 pm        101

ប្រាសាទតាសោម ស្ថិតនៅក្នុងតំបន់ទេសចរណ៍វប្បធម៌និងបេតិកភណ្ឌវប្បធម៌មួយក្នុងរមណីយដ្ឋានអង្គរដ៏ទាក់ទាញ។ នេះជាការបង្ហាញពីភាពសុខដុមរមនាយ៉ាងវិសេសវិសាលរវាងសំណង់ស្ថាបត្យកម្មបុរាណ បរិស្ថានធម្មជាតិនិងទេសភាពវប្បធម៌។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងវង់ធំនៃរមណីយដ្ឋានអង្គរ ក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមប្រវត្តិសាស្ត្រ ប្រាសាទតាសោមត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ ដើម្បីធ្វើជាទីសក្ការបូជាក្នុងព្រះពុទ្ធសាសនាមហាយាន និងឧទ្ទិសដល់ព្រះលោកេសូរ ដែលមានបង្ហាញលើចម្លាក់ផ្ដែរនិងនៅលើជញ្ជាំងប្រាសាទ ដែរ។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់បានរកឃើញសិលាចារឹក ដែលបញ្ជាក់ព័ត៌មានលម្អិតជាក់លាក់ជាងនេះនៅឡើយទេ។

ចំពោះរចនាសម្ព័ន្ធស្ថាបត្យកម្ម ប្រាសាទតាសោមបានសាងសង់ឡើងដោយថ្មភក់ និងថ្មបាយក្រៀម។ ប្រាសាទនេះមានកំពែងខណ្ឌដាច់ពីគ្នា ចំនួន២ជាន់ និងមានខ្លោងទ្វារចេញចូលចំនួនពីរ បែរមុខទៅទិសខាងកើត និងទិសខាងលិច។ អ្វីដែលជាចំណុចលេចធ្លោនោះគឺ ខ្លោងទ្វារនីមួយៗមានមុខព្រហ្មបួនធំៗ និងត្រូវបានលម្អទៅដោយក្បូរក្បាច់រចនាយ៉ាងប្រណីត។

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិសំណង់ប្រាសាទពិភពលោក (WMF) ដើម្បីធ្វើការជួសជុល និងអភិរក្សផ្នែកដែលរងការខូចខាត និងទ្រុឌទ្រោមមួយចំនួន។ កិច្ចការងារនេះធ្វើឡើងដើម្បីថែរក្សាការពារប្រាសាទតាសោម ឱ្យនៅតែរក្សាបាននូវសម្រស់ភាពដើមដែលរួមបញ្ចូលគ្នារវាងបេតិកភណ្ឌវប្បធម៌ បរិស្ថានធម្មជាតិនិងទេសភាពវប្បធម៌ ដ៏កម្រនិងទាក់ទាញ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត។


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm