ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល និងលីបង់ បានយល់ព្រមអនុវត្តបទឈប់បាញ់។កិច្ចព្រមព្រៀងនេះគឺ "អាស្រ័យលើការបញ្ឈប់ទាំងស្រុង" នៃការវាយប្រហារពីក្រុមប្រដាប់អាវុធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងចំណោមលក្ខខណ្ឌផ្សេងទៀត។

ការប្រកាសនេះ កើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃពុធ៤ ៣មិថុនា សប្ដាហ៍នេះ ហើយក្រុមហេសបូឡាបានបាញ់រ៉ូកែតចូលទៅក្នុងភាគខាងជើងប្រទេសអ៊ីស្រាអែល ជាការសាកល្បងបទឈប់បាញ់ដ៏រង្គោះរង្គើ ដែលបានព្រមព្រៀងគ្នាដំបូងក្នុងខែមេសា។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា "ប្រទេសទាំងអស់បានបញ្ជាក់ជាថ្មីថា អនាគតនៃទំនាក់ទំនងរវាងអ៊ីស្រាអែល និងលីបង់ ត្រូវតែសម្រេចដោយរដ្ឋាភិបាលអធិបតេយ្យទាំងពីរ។ ពួកគេបានបដិសេធការប៉ុនប៉ងណាមួយ ដោយរដ្ឋ ឬមិនមែនរដ្ឋណាមួយ ក្នុងការចាប់ប្រទេសលីបង់ជាចំណាប់ខ្មាំងនាពេលអនាគត។
កិច្ចព្រមព្រៀងនេះក៏អាស្រ័យលើការជម្លៀសក្រុមយុទ្ធជនហេសបូឡាទាំងអស់ ចេញពីតំបន់ដែលអ៊ីស្រាអែលគ្រប់គ្រងនៅភាគខាងត្បូងប្រទេសលីបង់ ពីទន្លេលីតានី រហូតដល់ព្រំដែន ផងដែរ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា សហរដ្ឋអាមេរិកនឹងជួយណែនាំការបង្កើត "តំបន់សាកល្បងដែលកងកម្លាំងប្រដាប់អាវុធលីបង់នឹងគ្រប់គ្រងទឹកដីនេះផ្តាច់មុខដោយមិនរាប់បញ្ចូលតួអង្គមិនមែនរដ្ឋទាំងអស់។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីបទឈប់បាញ់ដោយផ្នែកដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលលីបង់បាននិយាយថា នឹងមើលឃើញអ៊ីស្រាអែលលែងទម្លាក់គ្រាប់បែកនៅទីក្រុងបេរូត ជាថ្នូរនឹងក្រុមហេសបូឡាឈប់វាយប្រហារអ៊ីស្រាអែល៕