លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាថានឹងបង្កើនទ្វេដងកងកម្លាំងនុយក្លេអ៊ែរ

2026/06/04 04:30:11 pm        90

មេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែមិថុនា ថា ការផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតផលិតអាវុធរបស់ប្រទេសកូរ៉េខាងជើង បានកើនឡើងទ្វេដងក្នុងរយៈពេលប្រាំឆ្នាំកន្លងទៅនេះ ដោយប្តេជ្ញាថានឹងបង្កើនបង្កើនទ្វេដងសមត្ថភាពនុយក្លេអ៊ែរខាងយោធា។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា ក្នុងអំឡុងទស្សនកិច្ចទៅកាន់រោងចក្រផលិតសម្ភារៈនុយក្លេអ៊ែរថ្មីមួយកន្លែង លោកគីម បាននិយាយថា កូរ៉េខាងជើង បានបញ្ជាក់ពី «ផែនការនាពេលអនាគតដ៏មហិច្ឆតា ដែលត្រូវបានរៀបចំដើម្បីបង្កើនទ្វេដងកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ»។ កូរ៉េខាងជើង មើលឃើញឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាការការពារប្រឆាំងការវាយប្រហារពីប្រទេសកូរ៉េខាងត្បូងនិងកងកម្លាំងសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីនោះ។

ចំពោះការកើនឡើងតាមផែនការ លោក គីម បាននិយាយថា «នេះបង្ហាញពីការផ្លាស់ប្តូរដ៏អស្ចារ្យ និងដោយជោគជ័យ ដែលហួសពីការពិពណ៌នាវោហាសាស្ត្រ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងការធ្វើឱ្យប្រសើរនូវសមត្ថភាពនុយក្លេអ៊ែរទ្វេដងរបស់យើង»។

ដោយច្រានចោលសម្ពាធពីសហរដ្ឋអាមេរិក កូរ៉េខាងជើងបានទទូចថា ខ្លួននឹងមិនបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយពណ៌នាអំពីវិធីសាស្ត្ររបស់ខ្លួនថា «មិនអាចត្រឡប់ក្រោយវិញបាន»។

ទីក្រុងព្យុងយ៉ាង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ ១៩៩៣ ហើយចាប់តាំងពីពេលនោះមក បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន ៦ លើក ។


អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm