ក្រុមហេសបូឡា បាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែល ជាការសាកល្បងកិច្ចព្រមព្រៀងសម្របសម្រួលដោយអាមេរិក

2026/06/04 04:34:29 pm        77

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់រ៉ុក្កែតដែលបាញ់ដោយក្រុមហេសបូឡា ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ខណៈប្រភពសន្តិសុខប្រទេសលីបង់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល បានធ្លាក់លើរថយន្តមួយគ្រឿងនៅជិតទីក្រុងបេរូត ជាការសាកល្បងកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើឱ្យភាគីទាំងពីរទប់ស្កាត់ការវាយប្រហារ។

ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបាញ់រ៉ុក្កែតទៅលើទីតាំងកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងអ៊ីស្រាអែល ជាលើកដំបូងដែលខ្លួនបានប្រកាសពីការវាយប្រហារដោយមីស៊ីលឆ្លងព្រំដែនចាប់តាំងពីថ្ងៃចន្ទ។ លីបង់ បានលេចចេញជាចំណុចកណ្តាលនៃវិបត្តិក្នុងតំបន់នៅសប្តាហ៍នេះ ដោយមានហានិភ័យនៃការកើនឡើងបន្ថែមទៀតលុបលើកិច្ចខិតខំប្រឹងប្រែងដើម្បីចុះកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ទីក្រុងតេអេរ៉ង់ ទទូចឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើប្រទេសលីបង់ក្រោមកិច្ចព្រមព្រៀងណាមួយ។

អរិភាព បានបន្តនៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកត្រូវបានប្រកាសកាលពីថ្ងៃចន្ទ នៅពេលដែលប្រធានាធិបតី លោក Donald Trump បាននិយាយថា លោកបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កុំធ្វើការវាយឆ្មក់ទៅលើទីក្រុងបេរូត ហើយក្រុមហេសបូឡា តាមរយៈអន្តរការី បានប្តេជ្ញាថានឹងមិនវាយប្រហារអ៊ីស្រាអែលទៀតឡើយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា អ៊ីស្រាអែលនឹងវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូតដែលគ្រប់គ្រងដោយក្រុមហេសបូឡា ប្រសិនបើភាគខាងជើងអ៊ីស្រាអែល ត្រូវបានវាយប្រហារ។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm