ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចំនួន៤ ​ជួយ​អន្តរាគមន៍​ពលរដ្ឋ​ខ្មែរ​ឱ្យ​មក​ប្រទេស​វិញ

2021/04/27 09:59:58 am        38

ភ្នំពេញ ៖ ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចិន ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឥណ្ឌូនេស៊ី​ និង​ក្រុង​សៀង​ហៃ​ បាន​អន្តរាគមន៍​ជួយ​ពលករ ​និង​ស្ត្រី​ខ្មែរ​រងគ្រោះ​ឲ្យ​មក​ប្រទេស​ខ្មែរ​វិញ​ជា​បន្តបន្ទាប់​ក្រោយពី ពួកគេ​ បាន​ចាញ់បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជា​ជនជាតិ​ចិន​ និង​ធ្វើការ ​ដោយ​ខុសច្បាប់​ជាដើម​នោះ​។


យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​ និង​ហស​ប្រតិបត្តិការ​អន្តរជាតិ ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ​ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹងថា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ចិន​បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់ ​ចិន ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ​ និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់​ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ​ដោយ​ខុសច្បាប់​ ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ពួកគេ​បាន​មកដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ ផងដែរ​។

សេចក្តី​ជូន​ដំណឹង​ បាន​បន្តទៀតថា ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ក៏បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី​ រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​៧​នាក់ (​ស្រី​១​នាក់​) មកពី​ខេត្ត ក្រចេះ កណ្តាល ​កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តបាត់ដំបង ​ដែល​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​មានបំណង​ត្រឡប់​មក​កម្ពុជា​វិញ​ផងដែរ​ដោយ​ពួកគេ​ទាំងនោះ​ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​ដែរ​។

សេចក្តីជូនដំណឹង​ដដែល​ បាន​បន្តទៀតថា​ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​ជួយ​សម្របសម្រួល​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​នេសាទ​ខ្មែរ​ចំនួន​២​នាក់​ មាន​អាយុ​២៨​ឆ្នាំ​និង​៣៦​ឆ្នាំ មកពី​ខេត្តកំពង់ធំ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ឃាត់ខ្លួន ក្រោយពី​ទូក​នេសាទ​ដែល​ពួកគេ​ធ្វើការ បាន​ចូល​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​។​ ពលករ​ទាំង​២​នាក់​នោះ បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃទី​១៥ ​ខែសីហា ឆ្នាំ​២០១៨​នេះ​។

នៅក្នុង​ខែសីហា​នេះដែរ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ​ប្រទេស​ចិន ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ធ្វើ​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​១០​នាក់​ មាន​អាយុ​ចន្លោះ​ពី​១៩​ឆ្នាំ​ដល់​៣៤​ឆ្នាំ មកពី​ខេត្តកណ្តាល ​កំពត កំពង់ស្ពឺ កំពង់ចាម ​ត្បូងឃ្មុំ តាកែវ រតនគិរី ​ស្វាយរៀង ​និង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំទៅ​រៀបការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។ ​ស្ត្រី​រងគ្រោះ​ទាំង​១០​នាក់​ ត្រូវ​បាន​បញ្ជូន​មកដល់​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃទី​១៣ ​ទី​១៨ ​និង​ទី​២៥ ខែ សីហា ឆ្នាំ ២០១៨៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm