Chelsea គ្រោង​យក Aguero ​ពី Manchester City ទោះបី Barcelona ទាក់ទង​មុន​

2021/04/27 09:59:58 am        94

​បាល់ទាត់៖ ​ក្រុម​តោ​ខៀវ Chelsea កំពុង​សម្លឹងមើល​ការផ្ទេរ​ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល​ ក្នុង​នាំយក​ខ្សែប្រយុទ្ធ Sergio Aguero ​ពី ​Manchester City។​ ​​សារព័ត៌មាន Daily Mail បាន​ចុះផ្សាយ​ពាក្យសំដី​របស់​ Aguero ​ដែល​លើកឡើងថា គេ​សង្ឃឹមថានឹង​បន្ត​នៅ Premier League នៅ​រដូវ​កាល​​ក្រោយ ​ទោះបី​គាត់​ចាក​ចេញពី Manchester City ក៏ដោយ​។​

​​កិច្ចសន្យា​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន​រូបនេះ​ នឹង​ផុតកំណត់​នៅ​ខែមិថុនា​ចុងរដូវ​កាល​នេះ ហើយក៏​គ្មាន​ការពិភាក្សា​ណាមួយ​ត្រូវបាន​ធ្វើឡើង ​ក្នុង​ល័ក្ខខ័ណ្ឌ​ថ្មី​នៃ​ការបន្ត​កិច្ចសន្យា​នោះទេ​។​ ​​គេ​ជឿជាក់ថា Barcelona បាន​ទាក់ទង​ជាមួយ Aguero​ ទាក់ទង​នឹង​ការផ្ទេរ​ដោយ​មិន​គិតថ្លៃ​នេះ​។​ ​​ប៉ុន្តែ​ប្រធាន​ថ្មី​របស់ Barcelona ​លោក Joan Laporta​ នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ Paris Saint-Germain និង Chelsea​។ ​​ក្រុម​តោ​ខៀវ Chelsea គឺជា​ក្រុម​ដែលមាន​ការ​កោត​សរសើ​រ​ច្រើន​ លើ​សមត្ថភាព​របស់​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ ហើយ​ធ្លាប់បាន​ព្យាយាម​នាំ​យក​មក​កាន់ Stamford Bridge កាលពី​ ១០ឆ្នាំ​មុនពេល Manchester City នាំយក​ពី Atletico Madrid​។​

​​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន ​ដែលជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​របស់ Man City បាន​តស៊ូ​ជាមួយនឹង​ការរង​របួស ​និង​ជំងឺ​នៅ​រដូវ​កាល​នេះ ដែល​ធ្វើ​ឲ្យគេ​បង្ហាញខ្លួន​បានតែ ៥ ប្រកួត​ប៉ុណ្ណោះ​គ្រប់​ក្របខណ្ឌ​។ ​​Sergio Aguero​ បាន​សំដែង​ការមិន​ពេញចិត្ត​ ក្រោយ​បាត់បង់​ឱកាស​នៅលើ​ទីលាន បន្ទាប់ពី​ជា​ពីរ​បួស​ពេញ​លេងតាំងពី​ខែមករា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        30
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        59
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm