និស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុន បាន​ចេញ«វីដេអូ»ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​សម្តេច​តេជោ​ទៅ​កាន់​ប្រទេសជប៉ុន

2022/04/22 11:33:15 am        433

ភ្នំពេញ៖ និស្សិត និងបងប្អូនពលករខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន បានចេញ«វីដេអូឃ្លីប» សម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

វីដេអូជាច្រើនឃ្លីប ដែលបានបង្ហាញជាបន្តបន្ទាប់ពីប្រទេសជប៉ុន តាមរយៈបណ្តាញសង្គមហ្វេសបុក​ដែលទូរទស្សន៍BTV ទទួលបាននាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បងប្អូននិស្សិត ​និងពលករ ទាំងនោះ បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំង​បន្ទាប់ពីដឹងដំណឹងថា​សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ប្រទេសជប៉ុន​ ហើយពួកគេបាន​ជូនពរ​សម្តេច និងប្រតិភូ​អមដំណើរ​ទទួល​បានជោគជ័យ​សុវត្ថិភាពគ្រប់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២២ ​ខែមេសា ឆ្នាំ២០២២នេះ បាន​ដឹកនាំគណប្រតិភូទៅកាន់ប្រទេសជប៉ុន​ ដើម្បី​ចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹក​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ខណៈកិច្ចប្រជុំកំពូលលើកទី៤ ​ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ​នឹងត្រូវធ្វើឡើង ​ក្រោមមូលបទ​ «ទឹក​សម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព៖ ឧត្តមានុវត្តន៍ ​និងអ្នកបន្តវេនជំនាន់ក្រោយ» ​ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសានេះ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃ​ដំ​ណោះ​ស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ​ប្រមុខរដ្ឋាភិបាល ​ដែល​គាំទ្រ​ដល់ការសម្រេចចិត្ត​ជា​គោលនយោបាយ ក្នុងការ​ពន្លឿន​សកម្មភាព​ឲ្យ​សម្រេច​បាននូវការលូតលាស់​ប្រកប​ដោយ​គុណភាព​ ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន​ និងដោយចីរភាព ដោយដោះស្រាយ​នូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក​ ក្រោយពេលដែលស្ថានភាពជំងឺកូវីដ-១៩ បាន​ប្រសើរឡើងវិញ ​ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

កិច្ចប្រជុំដ៏សំខាន់នោះ​ក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បី​ប្រើប្រាស់​​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រកប​ដោយ​គុណភាព ដើម្បីគាំទ្រនៃការលូតលាស់ប្រកបដោយ​គុណភាព​ផងដែរ។

តាមរយៈវីដេអូឃ្លីបខាងលើ បងប្អូនជានិស្សិត និងពលករខ្មែរ ​ដែល​កំពុងសិក្សា ​និងធ្វើការនៅ​ប្រទេស​ជប៉ុននេះដែរ ​ក៏បានថ្លែងអំណរគុណ ​និង​កោត​សរសើរ​ចំពោះ​សម្តេចតេជោ​ ហ៊ុន សែន ដែល​បានខិតខំ និងយកចិត្តទុកដាក់បំផុត ​ក្នុងការសហការ ​និងរកដំណោះ​ស្រាយ​នូវបញ្ហាទឹក ដែល​ពិភព​លោកកំពុងជួបប្រទេសនេះផងដែរ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm