កម្ពុជាត្រូវការជ័យជម្នះដើម្បីស្ដារប្រជាប្រិយ ខណៈគ្រូប៊ូតង់ ចាត់ទុកជារឿងល្អ ក្នុងជំនួបមិត្តភាពអន្ដរជាតិយប់នេះ

2026/06/04 07:10:44 pm        211

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិប៊ូតាន ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៧យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានការប្រកួត លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងកីឡាករ សារ៉េត គ្រីយ៉ា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំក្នុងជំនួបមិត្តភាពនេះ ក្នុងការស្វែងរកជ័យជម្នះដើម្បីស្ដារប្រជាប្រិយភាព និងទាក់ទាញអ្នកគាំទ្រឡើងវិញ ខណៈលោក Chencho Dorji គ្រូបង្វឹករបស់ប៊ូតាន បានចាត់ទុកជារឿងល្អ ដែលបានជួបក្រុមគោព្រៃកម្ពុជាជាថ្មី។

ទាំងលោក Koji Gyotoku និងកីឡាករ សារ៉េត គ្រីយ៉ា បានលើកឡើងស្រដៀងគ្នាពីការប្រកួតមិត្តភាពអន្ដរជាតិនារាត្រីនេះ ក្រោយក្រុមជម្រើសជាតិកម្ពុជា ខកខានប្រកួតជាងកន្លះឆ្នាំ និងមិនសូវដឹងច្រើនពីគូប្រជែង ក្រុមការងារ និងកីឡាករ បានប្ដេជ្ញានឹងព្យាយាមលេងឲ្យអស់ពីសមត្ថភាព ដើម្បីលទ្ធផល ពិសេសគឺជ័យជម្នះ ដើម្បីទាក់ទាញការគាំទ្រក្រុមជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករឡើងវិញ។

ដោយឡែកលោក Chencho Dorji និងកូនក្រុម បានសម្ដែងក្ដីរីករាយ ដែលបានមកកម្ពុជា និងប្រកួតមិត្តភាពជាមួយក្រុមគោព្រៃជាថ្មី ដ្បិតបច្ចុប្បន្នក្រុមកម្ពុជា មានការផ្លាស់ប្ដូរកីឡាករថ្មីៗជាច្រើន ។ ដូច្នេះលោករំពឹងថា ជំនួបមិត្តភាពនេះ នឹងក្លាយជាការប្រកួតដ៏ទាក់ទាញ និងជក់ចិត្ត ហើយលោកក៏អាចរៀនសូត្រនូវអ្វីដែលថ្មីពីការប្រកួតនេះផងដែរ។

គួរដឹងថា កាលពីឆ្នាំ២០១៥ កម្ពុជា ធ្លាប់ប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវប៊ូតាន ម្ដងរួចមកហើយ ដោយបានយកឈ្នះ ២-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីជំនួបមិត្តភាពនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះ ស្វាគមន៍ជំនួបមិត្តភាពអន្ដរជាតិមួយទៀត ទល់ក្រុមភ្ញៀវហុងកុង នាថ្ងៃទី៩ ខែមិថុនាខាងមុខ ដើម្បីជាការត្រៀមលក្ខណៈឆ្ពោះទៅការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ នាពេលខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm