វត្ថុអនុស្សាវរីយ៍បាល់ទាត់ពិភពលោកតម្លៃជាង ២លានផោនត្រូវដាក់ដេញថ្លៃនៅទីក្រុងឡុងដ៍

2026/06/04 07:30:58 pm        140

ស្របពេលពិភពបាល់ទាត់កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ការដេញថ្លៃវត្ថុអនុស្សាវរីយ៍ដ៏ធំបំផុតមួយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ World Cup កំពុងប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍ដោយមានតម្លៃសរុបប៉ាន់ស្មានលើសពី ២ លានផោនអង់គ្លេស។

វត្ថុដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាងគេក្នុងការដេញថ្លៃនេះ គឺមេដាយជើងឯកបាល់ទាត់ពិភពលោក ១៩៥៨ របស់វីរបុរសបាល់ទាត់ប្រេស៊ីល Pelé ដែលត្រូវបានគេចាត់ទុកថាជាវត្ថុមានតម្លៃខ្ពស់បំផុតក្នុងបញ្ជីដេញថ្លៃ។

ក្រៅពីនេះ ក៏មានមេដាយពីការប្រកួតបាល់ទាត់ពិភពលោក ១៩៣០ ដែលជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍ដែលក្រុមជម្រើសជាតិអាមេរិកបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ផងដែរ។

ក្នុងចំណោមវត្ថុដ៏កម្រផ្សេងទៀត មានអាវលេខ ៧ របស់ Alan Ball ដែលបានពាក់ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ១៩៦៦ រវាងក្រុមជម្រើសជាតិអង់គ្លេស និងអាល្លឺម៉ង់ខាងលិច ដែលជាការប្រកួតនាំឱ្យអង់គ្លេសឈ្នះជើងឯក លើកដំបូង និងតែមួយគត់រហូតមកដល់បច្ចុប្បន្ន។

ការដេញថ្លៃនេះក៏រួមមានអាវដែលបានពាក់ពេលប្រកួតរបស់អ្នកចាំទីល្បីឈ្មោះ Gordon Banks ក្នុងជំនួបរវាងអង់គ្លេស និង Brazil នៅព្រឹត្តិការណ៍ឆ្នាំ ១៩៧០ ដែលលោកបានបង្កើតការសង្គ្រោះបាល់ដ៏អស្ចារ្យមួយ ត្រូវបានគេស្គាល់ថា «ការសង្គ្រោះបាល់ប្រចាំសតវត្សរ៍»។

ជាមួយគ្នានេះ អាវអ្នកចាំទីរបស់ Peter Shilton ដែលបានពាក់ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃឆ្នាំ ១៩៨៦ ទល់នឹងអាហ្សង់ទីនក៏ត្រូវបានដាក់លក់ផងដែរ។ ការប្រកួតនោះត្រូវបានគេចងចាំដោយសារគ្រាប់បាល់ដ៏ល្បី «Hand of God» របស់ Diego Maradona។

កម្មវិធីដេញថ្លៃនេះ ត្រូវបានរៀបចំដោយ BUDDS Auctions ហើយក៏មានវត្ថុអនុស្សាវរីយ៍ជាច្រើនពីជ័យជម្នះរបស់អង់គ្លេសនៅ World Cup 1966។ លើសពីនេះ អ្នកប្រមូលវត្ថុកីឡាអាចដេញថ្លៃមេដាយពីការប្រកួត World Cup គ្រប់សម័យកាលចាប់ពីឆ្នាំ ១៩៣០ ដល់ ១៩៧៦ ផងដែរ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm