Napoli ទិញផ្តាច់ Rasmus Hojlund ពី Manchester United តម្លៃ ៥០ លានអឺរ៉ូ

2026/06/04 12:41:42 pm        50

ក្លិបអ៊ីតាលី Napoli បានប្រកាសជាផ្លូវការ ពីការចុះកិច្ចសន្យាផ្ទេរយកខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាក Rasmus Højlund ពី Manchester United ជាអចិន្ត្រៃយ៍ ក្នុងតម្លៃ ៥០ លានអឺរ៉ូ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងយ៉ាងល្អក្នុងអំឡុងពេលខ្ចីជើងកន្លងមក។

ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ រកបាន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៤ ប្រកួតគ្រប់ក្របខណ្ឌប្រកួតទាំងអស់ កាលពីរដូវកាលមុន ដោយបានជួយ Napoli ឈ្នះពាន Supercoppa Italiana និងបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ២ នៃក្របខណ្ឌលីគអ៊ីតាលី Serie A។

Hojlund បានផ្ទេរពី Atalanta ទៅកាន់ Manchester United កាលពីឆ្នាំ ២០២៣ ហើយបានស៊ុតបញ្ចូលទីសរុប ២៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ ប្រកួតឱ្យក្លិបយក្សអង់គ្លេសមួយនេះ។

ក្រៅពីនេះ រូបគេក៏ជាសមាជិកនៃក្រុម Manchester United ដែលបានឈ្នះពាន FA Cup ២០២៤ កាលពីខែឧសភា ឆ្នាំ ២០២៤ ផងដែរ ដោយបានចូលលេងជាកីឡាករបម្រុងក្នុងការប្រកួតផ្តាច់ព្រ័ត្រទល់នឹង Manchester City នៅកីឡដ្ឋាន Wembley។

កីឡាករជម្រើសជាតិដាណឺម៉ាករូបនេះ បានត្រឡប់មកប្រទេសអ៊ីតាលីវិញនៅដើមរដូវកាល ២០២៥-២៦ ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល មុនពេល Napoli សម្រេចចិត្តទិញផ្តាច់៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

Napoli ទិញផ្តាច់ Rasmus Hojlund ពី Manchester United តម្លៃ ៥០ លានអឺរ៉ូ
2026/06/04 12:41:42 pm        1
វត្ថុអនុស្សាវរីយ៍បាល់ទាត់ពិភពលោកតម្លៃជាង ២លានផោនត្រូវដាក់ដេញថ្លៃនៅទីក្រុងឡុងដ៍
2026/06/04 12:30:58 pm        1
ទីក្រុងម្ចាស់ផ្ទះបាល់ទាត់ពិភពលោក បង្ហាញមុខម្ហូបល្បីៗទាក់ទាញអ្នកគាំទ្រ មកពីជុំវិញពិភពលោក
2026/06/04 12:22:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU៖ ការវាយប្រហារដោយយានដ្រូន​របស់អ៊ុយក្រែន បង្ក «ការភ័យស្លន់ស្លោ» សម្រាប់វិមានក្រឹមឡាំង

2026/06/04 03:19:16 pm
​លោក Trump៖ អាមេរិកនឹងទទួលបានអ៊ុយរ៉ានី​ញ៉ូមរបស់អ៊ីរ៉ង់ ហើយចង់​ផ្ដាច់​​សង្គ្រាមលីបង់ចេញពីការចរចា
2026/06/04 03:02:58 pm
​រដ្ឋមន្ត្រីការបរទេស៖ អ៊ីរ៉ង់មិនត្រូវការសង្គ្រាមទេ ប៉ុន្តែត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងជម្លោះឲ្យបានយូរ
2026/06/04 03:00:14 pm
​កូវ៉ែតកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងបណ្តេញអ្នកការទូតពីរនាក់ បន្ទាប់ពីមានការវាយប្រហារពីក្រុងតេអេរ៉ង់
2026/06/04 02:56:25 pm
​កម្ពុជាដាក់ចេញ​ព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈនៃអង្គគ្រូបង្រៀន» ដើម្បីកែទម្រង់អង្គគ្រូបង្រៀន លើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងស្តង់ដារអប់រំ
2026/06/04 02:54:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 03:47:14 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am