ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ

2026/06/04 12:54:23 pm        167

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលដកសាច់ប្រាក់ពីឥណទានសម្បទាន ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សរុបជាង ១៩២ លានដុល្លារអាម៉េរិក និងការបោះផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ប្រមាណ​ជាង ៣៦៩ លានដុល្លារអាម៉េរិក ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន ទ្រទ្រង់​ដល់​វិស័យ​អាទិភាព​។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដោយ​បង្ហាញ​ឱ្យ​ដឹង​ថា ស្ថានភាពបំណុល សាធារណៈបច្ចុប្បន្នរបស់កម្ពុជា ត្រូវបានវាយតម្លៃថា ស្ថិតក្នុង​ភាព​អាច​គ្រប់​គ្រង​បាន​ ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យ កម្រិតទាប»។ ការរក្សា​បាន​នូវ​ចីរភាព​បំណុល​សាធារណៈនេះ គឺអាស្រ័យដោយ​កម្ពុជា​មាន​ប្រព័ន្ធ​គ្រប់​គ្រង​បំណុល​សាធារណៈ​មួយ​ដ៏រឹងមាំរួមមាន៖ ១) ក្របខ័ណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និង​នីតិ​វិធី​គ្រប់​គ្រង​ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធ​ព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាន​នៃ​ការ​វិភាគ​ និងតាមដានហានិភ័យបំណុល។

ជាក់ស្តែងបើគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦, កម្ពុជា​មាន​សន្និធិ​បំណុល​សាធារណៈសរុបចំនួន ជាង ១៣ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ៩៦% ត្រូវនឹង​ប្រមាណ​ជាង​ ១២ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណ:ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគី ៥៩% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៤១%) និង ៤% ត្រូវនឹងប្រមាណជាង ៥៩៦ លាន​ដុល្លារ​អាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែកការចុះកិច្ចព្រមព្រៀងឥណទាន នៅ​ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះវិញ រាជរដ្ឋាភិបាល បានចុះកិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន​ថ្មី ​ជាមួយដៃគូអភិវឌ្ឍនានាមានចំនួនសរុបជិត ៩២ លានដុល្លារអាម៉េរិក សមមូលជាង ៦៧ លាន​អេស​ដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២.២៥០ លានអេស​ដេ​អ៊ែ)​ ក្នុងនោះក្របខ័ណ្ឌទ្វេភាគី ៧៥% និងក្របខ័ណ្ឌពហុភាគី ២៥% បើធៀប​នឹង​ត្រីមា​ស​ទី​១​ឆ្នាំ​២០២៥ ​មានកំណើនប្រមាណ ១៧%។

ចំណែកការបោះផ្សាយលក់មូលបត្ររដ្ឋនៅក្នុងត្រីមាសទី១នេះដែរ រាជ​រដ្ឋាភិបាល​បាន​បោះ​ផ្សាយ​លក់​មូល​បត្ររដ្ឋ​ ក្នុងទំហំទឹក ប្រាក់សរុបប្រមាណ ១,៤៨ ទ្រីលានរៀល សមមូលប្រមាណជាង ៣៦៩ លានដុល្លារអាម៉េរិក ក្នុងនោះមូលបត្ររដ្ឋដែលបោះផ្សាយជា ប្រាក់រៀលមានចំនួន ១៩៨ ប៊ីលានរៀល ខណៈដែលមូលបត្ររដ្ឋជាប្រាក់ដុល្លារអាម៉េរិក មានជាង ៣១៩ លាន​ដុល្លារ​អាម៉េរិក។ ជារួម, ការបោះផ្សាយមូលបត្ររដ្ឋខាងលើនេះ មានទំហំស្មើនឹងប្រមាណ ៧០% នៃ​ទំហំសរុបដែលច្បាប់អនុញ្ញាត (២.១១៤ ប៊ីលានរៀល) ជាហិរញ្ញប្ប​ទាន​គាំទ្រ​គម្រោង​វិនិយោគ​សាធារណៈ ​ការអនុវត្តវិធានការ គោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល និងរក្សាតុល្យភាព ថវិកា​ជាតិ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។

ចំណែកការដកសាច់ប្រាក់ នៅក្នុងត្រីមាសទី១នេះ, រាជរដ្ឋាភិបាល​បាន​ដក​សាច់​ប្រាក់​ពី​ឥណ​ទាន​សម្បទាន ដែលបានចុះកិច្ច ព្រមព្រៀងកន្លងមកមានចំនួនសរុបជាង ១៩២ លានដុល្លារអាម៉េរិក ក្នុង​នោះ​ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៤០% និងក្របខ័ណ្ឌពហុ ភាគីមានប្រមាណ៦០%។ សាច់​ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨២% និង​វិស័យ​អាទិភាព ចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ១៨%៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
2026/06/17 01:11:27 pm        1
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm        1
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ

2026/06/17 01:11:27 pm
​ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm
​រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm
​អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
2026/06/17 12:52:22 pm
​មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
2026/06/17 12:45:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am