ចិនស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម

2026/06/04 08:16:39 pm        268

រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យដើមកំណើតទំនិញ តាមទម្រង់អេឡិចត្រូនិក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីពន្លឿន និង សម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោកជំទាវ Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ម្សិលមិញនេះ, លោកជំទាវបាន ជម្រាបជូនអំពីលទ្ធផលនៃ “កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ានលើក ទី២៤” ដោយអាស៊ាន និងចិនបានសម្រេចចេញនូវ “សេចក្តីថ្លែងការណ៍រួម”។ ជាមួយគ្នានេះ, ថ្ងៃទី៤ ខែមិថុនានេះ, អគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការទទួលស្គាល់គ្នា ទៅវិញទៅមក នៃកម្មវិធី​​ប្រតិបត្តិករសេដ្ឋកិច្ច​បានទទួលការអនុញ្ញាត (AEO) រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិនផងដែរ ។

លោកជំទាវរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធី សម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំចេញផលិតផលកសិកម្មដូចជា ចេក និងធុរេនពីកម្ពុជា ទៅចិនឱ្យបានច្រើនបន្ថែម ទៀត និងស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់អេឡិចត្រូនិក និង ផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួលបានលទ្ធផល និងផលប្រយោជន៍រួមគ្នា ក្នុងការពន្លឿន និង សម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ក្នុងជំនួបនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាល គយនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយបច្ចេកទេសរបស់រដ្ឋបាលគយចិន ​​លើការងារបច្ចេកទេសគយ កិច្ច សម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្សនិងអភិវឌ្ឍន៍ស្ថាប័ន គំនិតផ្តួចផ្តើមរដ្ឋបាលគយឆ្លាតវៃបញ្ញាសិប្បនិម្មិត ដើម្បី ជំរុញពង្រឹងនិងពង្រីកបន្ថែម ការតភ្ជាប់ក្នុងតំបន់សម្រាប់កម្ពុជា ចិន​និងសមាជិកអាស៊ានជាដើម ។​ ឯកឧត្តមបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការខិតខំបន្ថែមទៀត ក្នុងការជំរុញកំណើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងខណៈដែល ពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា បណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការប្រែប្រួល សេដ្ឋកិច្ច ក៏ដូចជានិន្នាការអវិជ្ជមាន នៃការការពារនិយម និងភាគីនិយម ដែលជះឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្មសេដ្ឋកិច្ច-សង្គម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន​ជាដើម៕អត្ថបទ៖ សុន រ៉ាឌី,




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm