សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ

2026/06/04 08:49:23 pm        404

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដោយមិនត្រូវបោះចោលសំរាម ប្លាស្ទិក ឬសំណល់ផ្សេងៗផ្ដេសផ្ដាស ដើម្បីរក្សាសោភណភាពធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរបន្ថែម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធអគារនិងប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។

ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានធម្មជាតិភ្នំខ្នងផ្សារនិងតំបន់ទេទឹកពុះ ដោយផ្តោតលើរូបមន្តអភិវឌ្ឍន៍ដែលដឹកនាំដោយសហគមន៍ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងធានាការអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

សម្តេចធិបតី បានបញ្ជាក់ថា ការចុះពិនិត្យដោយផ្ទាល់នៅតំបន់ខ្នងផ្សារ និងទេទឹកពុះ ដើម្បីវាយតម្លៃវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ជាក់ស្តែង ពោលគឺមិនពឹងផ្អែកតែលើរបាយការណ៍របស់មន្ត្រីនោះទេ។ សម្តេចធិបតីបានអះអាងថា ការតាមដានផ្ទាល់នេះមានគោលបំណងធានាថា អនុសាសន៍ និងគោលនយោបាយដែលលោកដាក់ចេញ បានអនុវត្តដល់គោលដៅនៅមូលដ្ឋាន។

សម្តេចធិបតីបានកោតសរសើរដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដែលបានសហការគ្នាអភិវឌ្ឍតំបន់នេះ ដោយចាត់ទុកថាវឌ្ឍនភាពដែលបានសម្រេចលទ្ធផលល្អប្រសើរ និងសមស្របនឹងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ប្រទេស។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ ដោយមិនត្រូវបោះចោលសំរាម ប្លាស្ទិក ឬសំណល់ផ្សេងៗផ្ដេសផ្ដាស ដើម្បីរក្សាសោភណភាពធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរបន្ថែម។

សម្តេចធិបតី បានរំលឹកពីបទពិសោធចុះទៅតំបន់ខ្នងផ្សារកាលពីឆ្នាំ២០២៥ និងការចុះពិនិត្យជាបន្តបន្ទាប់ ដោយអះអាងថា ការអភិវឌ្ឍត្រូវផ្តោតលើការផ្តល់អំណាចដល់សហគមន៍មូលដ្ឋានក្លាយជាម្ចាស់ពិតប្រាកដនៅតំបន់របស់ខ្លួន។ សម្តេចធិបតីបានបន្ថែមថា រូបមន្តនេះបានជួយប្រជាពលរដ្ឋប្តូរពីការពឹងផ្អែកលើការកាប់ឈើនិងធនធានព្រៃឈើមកជាការបង្កើតចំណូលពីវិស័យទេសចរណ៍ ដូចជាការលក់ដូរ និងសេវាបដិសណ្ឋារកិច្ចជាដើម។

សម្តេចធិបតីបានបញ្ជាក់ថា ការវិនិយោគឯកជននឹងត្រូវរៀបចំសមស្រប ដោយមិនជំនួសតួនាទីសហគមន៍ទេ ប៉ុន្តែជួយគាំទ្រនិងបំពេញបន្ថែម ដើម្បីបង្កើតប្រព័ន្ធសេដ្ឋកិច្ចទេសចរណ៍ដែលមានតុល្យភាព។ លោកបានណែនាំដល់ក្រសួងជំនាញនិងអាជ្ញាធរពាក់ព័ន្ធបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ កន្លែងសម្រាក កន្លែងងូតទឹក និងតំបន់សេវាកម្មសហគមន៍ ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍។

សម្តេចធិបតីបានថ្លែងថា៖«យើងបានដកអាជ្ញាប័ណ្ណវិនិយោគឯកជនគម្រោងតូចៗនៅទីនោះ ព្រោះប្រជាសហគមន៍គាត់បារម្ភ គាត់ខ្លាចការវិនិយោគមិនស្រួលប៉ះដល់អាជីពរបស់គាត់។ អ៊ីចឹងយើងកែសម្រួលការវិនិយោគឯកជន ដោយផ្ដល់ទីតាំងណាដែលជួយគាំទ្រគ្នាទៅវិញទៅមក»។

សម្តេចធិបតីបានបន្ថែមថា ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងការការពារព្រៃឈើ និងធនធានធម្មជាតិ ដោយសារប្រជាពលរដ្ឋមានជម្រើសអាជីពថ្មី និងកាត់បន្ថយសកម្មភាពប៉ះពាល់ដល់បរិស្ថាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍតំបន់ខ្នងផ្សារនិងទេទឹកពុះ គឺជាគំរូសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដែលភ្ជាប់ជាមួយការអភិរក្សធម្មជាតិ ដោយរដ្ឋាភិបាលនឹងបន្តអនុវត្តគម្រោងស្រដៀងគ្នានៅតំបន់សក្តានុពលផ្សេងៗទៀតនៅទូទាំងប្រទេស។

សូមជម្រាបថា ភ្នំខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ធំមួយដែលមានទីតាំងនៅភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តំបន់នេះជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពេញនិយមសម្រាប់ទេសចរដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំនិងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។ ចំណែកទេទឹកពុះ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏កម្រមួយ ដែលមានបាតុភូតធម្មជាតិចម្លែក ដោយទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់៧០អង្សារសេ និងជាតំបន់ពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm