នាយអគ្គសេនាធិការ លោកឧត្តមសេនីយ៍ទោ Eyal Zamir បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចមូលដ្ឋានទ័ពជើងទឹកមួយក្នុងទីក្រុង Haifa ជាកន្លែងដែលលោកបានជួបជាមួយមន្ត្រីកងទ័ពជើងទឹកថា កងទ័ពអ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេចដើម្បីវិលត្រឡប់ទៅប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ នៅពេលណាក៏បាន។

លោក Zamir បាននិយាយថា៖«កងកម្លាំងការពារអ៊ីស្រាអែល កងទ័ពគ្រប់ប្រភេទរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងរបបភេរវកម្មអ៊ីរ៉ង់ភ្លាមៗ»។
កងទ័ពជើងទឹកអ៊ីស្រាអែល កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសមត្ថភាពរបស់យើង ក្នុងការវាយបកយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងរបបភេរវកម្មម្តងទៀត ដូចដែលយើងធ្លាប់បានធ្វើនាពេលកន្លងមក៕
