EU៖ ការវាយប្រហារដោយយានដ្រូន​របស់អ៊ុយក្រែន បង្ក «ការភ័យស្លន់ស្លោ» សម្រាប់វិមានក្រឹមឡាំង

2026/06/04 10:19:16 pm        39

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) លោកស្រី​ Kaja Kallas បានប្រាប់សារព័ត៌មាន AFP កាលពី​ថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) ថា ការវាយប្រហារដោយយាន​ដ្រូន​របស់អ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី កំពុងបង្កឲ្យ​មាន «ការភ័យស្លន់ស្លោ» សម្រាប់វិមានក្រឹមឡាំង ដោយបញ្ជាក់​ថា ទីក្រុងមូស្គូកំពុងមាន​ប្រតិបត្តិការ​លើ​ទីក្រុងគីវ ដោយ​បង្កើន​ការវាយប្រហារកាន់តែខ្លាំងឡើងៗ។

យាន​ដ្រូន​របស់អ៊ុយក្រែន បានវាយប្រហារទីតាំងថាមពល និងយោធា នៅទីក្រុង Saint Petersburg កាលពី​ថ្ងៃទី៣ ខែមិថុនា ខណៈដែលមន្ត្រីបានជួប​ជុំ​គ្នា សម្រាប់សន្និសីទសេដ្ឋកិច្ចដ៏សំខាន់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងទីក្រុងនេះ​។

លោកស្រី Kallas បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «វាបង្ហាញយ៉ាងច្បាស់ពីភាពភ័យស្លន់ស្លោ នៅខាងរុស្ស៊ីផងដែរ។ ហើយ​ហេតុអ្វីបានជាពួកគេកំពុងបង្កើនការវាយប្រហារភេរវកម្មដែលពួកគេកំពុងធ្វើ នៅអ៊ុយក្រែន គឺដោយសារតែពួកគេមិនដឹងថា ត្រូវធ្វើអ្វីជាមួយរឿងទាំងនេះ»។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានពិពណ៌នា អំពីការវាយប្រហារទាំងនោះថា ជាការសងសឹក «ដ៏​យុត្តិធម៌» ចំពោះការទម្លាក់គ្រាប់បែករបស់រុស្ស៊ី លើអ៊ុយក្រែន ហើយបានគំរាមកំហែងថានឹងចាប់ផ្តើមបន្ថែមទៀត។

លោកស្រី​ Kallas បានបញ្ជាក់​ថា៖ «អ៊ុយក្រែនពិតជាបានបង្កើនការវាយប្រហារចូល​ជ្រៅ លើ​រោងចក្រប្រេង ពីព្រោះប្រេង គឺជាប្រភព​ផ្តល់ហិរញ្ញប្បទានដល់សង្គ្រាម នៅអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ យើងឃើញថា លោក Putin កំពុងបាត់​បង់ហិរញ្ញវត្ថុ​ ​មនុស្ស និងសន្ទុះ ហើយនោះហើយជាមូលហេតុដែលរូប​លោក​កំពុងបង្កើនការវាយប្រហារលើជនស៊ីវិល»។

មេដឹកនាំរុស្ស៊ីបានបើក​ការវាយប្រហារដោយយាន​ដ្រូន​ និងមីស៊ីលដ៏សាហាវជាបន្តបន្ទាប់ លើ​អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ កាល​ពី​ថ្ងៃទី២ ខែមិថុនា។ ហើយ​លោកស្រី Kallas បាននិយាយថា៖ «គាត់ (លោក Putin)​ច្បាស់ជាកំពុងបំភិតបំភ័យបន្ថែមទៀត ដើម្បីបង្កើតការភ័យខ្លាច និង​ដោយសារតែលោក​កំពុងជួប​បញ្ហានៅក្នុងសមរភូមិនេះ​»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm