BG Pathum United យកឈ្នះ​ក្រុម​ហ្វីលីពីន United City ៥-០ ​បន្ត​មិន​ចាញ់​នៅ ACL

2022/04/22 07:01:12 pm        156

​បាល់ទាត់៖ ​ក្រុម​ជើងឯក​ថៃ BG Pathum United បាន​បន្ត​ទំរង់​លេង​អស្ចារ្យ​ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ AFC Champions League ក្រោយ​យកឈ្នះ​ក្រុម​ហ្វីលីពីន United City ៥-០ មិនទាន់​ចាញ់​ក្នុង​ពូ​ល​។

​​បន្ទាប់ពី​ស្មើ​ក្រុម​អូស្ត្រាលី Melbourne City ១-១ ប្រកួត​ដំបូង និង​ឈ្នះ​ក្រុម​កូរ៉េ Jeonnam Dragons ២-០ បូក​រួមទាំង​ជ័យជំនះ​លើ United City នេះ​ទៀត BG Pathum United នៅពេលនេះ​ឈ្នះ ២ ស្មើ​មួយ​ឈរ​លេខ ២ ក្នុង​ពូ​ល G មាន ៧ពិន្ទុ​ស្មើគ្នា​ជាមួយ Melbourne City ដែល​យកឈ្នះ Jeonnam Dragons យប់មិញ​ផងដែរ​។ ​​អតីត​ខ្សែការពារ Arsenal, Carl Jenkinson និង Andrew Nabbout រកបាន​ម្នាក់​មួយគ្រា​ប់​សំរាប់ Melbourne City ខណៈ Jeonnam រកបាន​ដោយ Kyu-Hyeok Lee​។ ​​Jeonnam Dragons បន្ត​ឈរ​លេខ ៣ មាន ៣ពិន្ទុ​ខណៈ United City មាន​សូន្យ​ពិន្ទុ​។ ​​ងាក​មក​ពូ​ល F វិញ ក្រុម​កូរ៉េ Daegu FC ឡើងមក​ឈរលើ​គេ​ក្នុង​ពូ​ល​ក្រោយ​យកឈ្នះ​ក្រុម​ជប៉ុន Urawa Red Diamonds ១-០​។

​​ពូ​ល​នេះ Daegu FC មាន ៦ពិន្ទុ​ស្មើគ្នា​ជាមួយ Urawa Red Diamonds ខណៈដែល​មួយគូ​ទៀត​ក្រុម​ចិន Shandong Taishan មាន​ពិន្ទុ​រាប់​ហើយ​ក្រោយ​ស្មើគ្នា​ជាមួយ​ក្រុម​សិង្ហ​បុរី Lion City Sailors ០-០ ខណៈដែល Lion City ឈរ​លេខ ៣ មាន ៤ពិន្ទុ​។ ​​ចំណែកឯ​ពូ​ល I Ulsan Hyundai បាន​យកឈ្នះ​ក្រុម​ចិន Guangzhou FC ៣-០ តែ​បន្ត​ឈរ​លេខ ៣ ក្នុង​ពូ​ល​មាន ៤ពិន្ទុ ខណៈ​មួយគូ​ទៀត Kawasaki Frontale និង Johor Darul Ta’Zim ចែក​ពិន្ទុ​គ្នា​ក្រោយ​ស្មើគ្នា ០-០​។ ​ក្លិប​ម៉ាឡេស៊ី JDT បន្ត​នាំមុខគេ​មាន ៧ពិន្ទុ​តាម​ពីក្រោយ​ដោយ Kawasaki មាន ៥ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm