រដ្ឋមន្រ្តីពាណិជ្ជកម្ម ចាត់ទុក GMAC ជាដៃគូសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

2022/04/22 07:01:20 pm        274

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC ដើម្បីបន្តជំរុញវិស័យវាយនភណ្ឌ កាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឱ្យ កាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានលើកឡើង ពីកិច្ចសហការយ៉ាងល្អ រវាងក្រសួងពាណិជ្ជកម្ម និង GMAC កន្លងមក ព្រមទាំងបានបញ្ជាក់ថា GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា​ក្នុង​វិស័យវាយនភណ្ឌកាត់ដេរ​សំលៀកបំពាក់​ ផលិតស្បែកជើង ​ផលិតផលធ្វើដំណើរនិងកាបូប។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់ បរិយាកាសធុរកិច្ចនៅកម្ពុជា ​តាមរយៈការធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និង​ការដាក់​ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យ ​ប្រវត្តិកម្ម​ក្នុងការ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើតទំនិញ ការ​ចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក​ ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ព្រមជាមួយគ្នានេះ ក្រសួងបានដឹកនាំចរចារបើកទីផ្សារបន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់ និងដៃគូសេដ្ឋកិច្ច​ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។

បន្ថែមពីលើនេះ ក្រសួងបាននិងកំពុងសិក្សាលទ្ធភាពក្នុងការ​ចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម សេរីថ្មីៗបន្ថែម ទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។

លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានឲ្យដឹងថា​គិត​ត្រឹមត្រី​មាសទី១ ឆ្នាំ២០២២នេះ ​វិស័យកាត់ដេរ​នៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយ​ទឹក​ប្រាក់ចំនួនជាង ​៣ពាន់លានដុល្លារ ក្នុងនោះ​សំលៀកបំពាក់​មាន​ចំនួនជាង ​២ពាន់លានដុល្លារ ស្បែក​ជើងជាង ​៤២០លានដុល្លារ​ និងផលិតផលធ្វើដំណើរ​ និងកាបូបមានចំនួនជាង ៤៦០​លានដុល្លារ ​ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀត មានចំនួន ១២៨លានដុល្លារ។

តាមរយៈជំនួបខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកប្រធានសមាគម បានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហការល្អប្រសើរនេះ​ ដើម្បីចូលរួមអភិវឌ្ឍ និងប្រែក្លាយវិស័យវាយនភណ្ឌ ​កាត់ដេរ សំលៀកបំពាក់ ផលិត ស្បែកជើង​ ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា ឱ្យក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​ឧត្តមភាព​ នៃ​ឧស្សាហកម្មកាត់ដេរ ​នៅអាស៊ីអាគ្នេយ៍៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        371
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm