WHO៖ កុងហ្គោ និងអ៊ូហ្គង់ដា រាយការណ៍ពីការស្លាប់ ៦១ករណី ដោយសារការផ្ទុះឡើងនៃជំងឺ Ebola

2026/06/04 11:23:45 pm        37

បើយោងតាមអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) បាន​ឲ្យ​ដឹង​ថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានរាយការណ៍ពីករណីឆ្លងជំងឺ Ebola សរុបចំនួន ៣៤៤ករណី ក្នុង​នោះ​រួមទាំងការស្លាប់ ៦០នាក់​ ហើយ​អ៊ូហ្គង់ដាមានករណីឆ្លងជំងឺសរុប ១៥ករណី ក្នុង​នោះ​ស្លាប់ ១ករណី។

ការផ្ទុះឡើងនៃ​ជំងឺនេះ បណ្តាលមកពីវីរុស Ebola ប្រភេទ Bundibugyo។ ហើយ​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ការផ្ទុះឡើងនៃជំងឺនេះ បានរីករាលដាលយ៉ាងឆាប់រហ័សនៅដំណាក់កាលដំបូង ហើយកិច្ចប្រឹងប្រែងទប់ស្កាត់ ដំបូងឡើយបានយឺតជាង​ល្បឿន​នៃ​ការ​រីករាលដាលរបស់​ជំងឺនេះ។

លោក​បាន​បន្ថែមថា ​ប៉ុន្តែក្រោមការដឹកនាំរបស់រដ្ឋាភិបាលកុងហ្គោ និងដោយមានការគាំទ្រពីសហគមន៍អន្តរជាតិ ការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺនេះ កំពុងទប់​ទល់​បាន​។ លោកបានឲ្យ​ដឹង​ទៀត​ថា អ្នកជំងឺចំនួន ៦នាក់ នៅក្នុងប្រទេសកុងហ្គោ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យ​ចេញពីមន្ទីរពេទ្យ ហើយអ្នកជំងឺ ២នាក់ នៅអ៊ូហ្គង់ដា បានជាសះស្បើយ។

យ៉ាងណាក៏ដោយ លោក Tedros បានកត់សម្គាល់ពីការមាន​បញ្ហាប្រឈមជាច្រើន ដែលរួមមានការពង្រីកសមត្ថភាពមន្ទីរពិសោធន៍ និងសមត្ថភាពវិនិច្ឆ័យ ដើម្បីកាត់បន្ថយការពន្យារពេល ក្នុងការបញ្ជាក់ករណី និងគាំទ្រការសម្រេចចិត្តឆ្លើយតបលឿនជាងមុន ការតាមដានទំនាក់ទំនងនៅកុងហ្គោ ការរឹតបន្តឹងការធ្វើដំណើរដែលកំពុងរំខានដល់ខ្សែច្រវាក់​ផ្គត់ផ្គង់ និងរារាំងការឆ្លើយតប ការមិនទុកចិត្តរបស់សហគមន៍ និងការណ៍​ដែលថា បច្ចុប្បន្នមិនមានវ៉ាក់សាំងដែលមានអាជ្ញាប័ណ្ណ ឬការព្យាបាលជាក់លាក់ សម្រាប់វីរុស​ប្រភេទ Bundibugyo នោះឡើយ​។

លោក Tedros បានបន្ថែម​ថា នៅកុងហ្គោ មានករណីឆ្លងចំនួន ៣៤៤ករណី រួមមាន​ការស្លាប់ ៦០ករណី នៅក្នុងតំបន់សុខភាពចំនួន ២៤ នៅទូទាំងខេត្តចំនួន ៣ ខណៈដែលចំនួនករណីសង្ស័យត្រូវបានកាត់បន្ថយមកត្រឹម ១១៦ករណី ពីជាង ១.០០០ករណីកាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm