ផ្សារបន្លែបោះដុំធំមួយនៅរាជធានីភ្នំពេញ អាចផ្គង់ផ្គង់បន្លែជាង ២៥០ តោនក្នុងមួយថ្ងៃ

2026/06/04 11:27:06 pm        102

ភ្នំពេញ ៖ ផ្សារបន្លែបោះដុំ ធំមួយនៅរាជធានីភ្នំពេញ​ នៅតែអាចរក្សាស្ថិរភាពនៃការផ្គង់ផ្គង់ដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ ដែលអាច​ចែកចាយបាន​ប្រមាណ ២៥០ តោន ក្នុងមួយថ្ងៃ ទៅតាមបណ្តាខេត្តផ្សេងៗ។ បន្លែ ផ្លែឈើ នៅផ្សារនេះប្រមាណ៨០% ផលិតក្នុងស្រុក​។

ក្រុមអាជីវកដែល​ជាអតីតអាជីវករផ្សារដើមគ ចាស់ ដែលមកលក់នៅ​ “​ផ្សារ​តា​ម៉ាប់​ព្រែក​ជ្រៃ​” បា​នលើកឡើងថា ចាប់តាំងពីមកលក់នៅទីនេះ គឺសកម្មភាពលក់បានចាប់ផ្តើមដំណើរល្អជាធម្មតា​ ព្រោះមានការបញ្ជាទិញច្រើនពីម៉ួយចាស់ៗ​ ដែលមួយថ្ងៃអាចលក់បានប្រមាណ ចន្លោះពី ១-៥ តោនក្នុងមួយថ្ងៃ។

អាជីវករ ថា បន្លែ ផ្លែឈើ លក់នៅទីនេះគឺមានប្រភពមកពីស្រុកស្អាង និងស្រុកកោះធំ​ ខេត្តកណ្តាល និងមួយចំនួនទៀត មកពីកំពង់ស្ពឺ,កំពង់ចាម និងខេត្តបាត់ដំបង។ ក្រុមអាជីវករ បានបញ្ជាក់ថា នៅផ្សារនេះ មានបន្លែ ផ្លែឈើ ខ្មែរស្ទើរ​គ្រប់មុខ ពោលគឺធានាដល់​ការ​ផ្គត់ផ្គង់មិនឱ្យ​ខ្វះនៅលើទីផ្សារ​។​ ក្រុមអាជីវករ បានបង្ហាញការពីការពេញចិត្ត ដែលបាន​មកលក់នៅផ្សារ​នេះ ព្រោះ ទីតាំងធំទូលលាយ និង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជាពិសេស ពួកគេ អាចលក់បាន ២៤ម៉ោង​។

ចំណែក លោក ខាវ ថន អ្នក​គ្រប់គ្រង “​ផ្សារ​តា​ម៉ាប់​ព្រែក​ជ្រៃ​” បានប្រាប់ BTV ថា នាពលនេះ ស្ថានភាពលក់ដូររបស់អាជីវករទាំង ៧០០តូប នៅក្នុងផ្សារនេះគឺ ដំណើរការល្អ ជាធម្មតា ដែលអាចចែកចាយសរុប​ទៅតាមបណ្តាខេត្តផ្សេងៗប្រមាណ ២៥០តោន​ក្នុងមួយថ្ងៃ​។ ​លោកអះអាងថា ចន្លោះពី ៧០-៨០ % គឺជាបន្លែផ្លែឈើ ផលិតក្នុងស្រុក និងក្រៅពីនេះ មានប្រភពមកពីវៀតណាម និងចិន ដែលភាគច្រើនជាបន្លែដែលខ្មែរមិនអាចផលិតបាន​។​ អ្នកគ្រប់គ្រងផ្សាររូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែល​លក់ដូរ ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​លើ​ដង​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធារណៈអាចមកលក់នៅ “​ផ្សារ​តា​ម៉ាប់​ព្រែក​ជ្រៃ​” ដែលមានតូបទំនេររាប់រយទៀត។

ផ្សារនេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ២១៧ ភូមិ​ព្រែក​កំ​ពិស សង្កាត់​ព្រែក​កំ​ពិស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ផ្ទៃដីទំហំ​ ១៤ ហិកតា និងអាចសង់តូបសរុបប្រមាណ២ ០០០តូប ខណៈបច្ចុប្បន្ន ទើបសាងសង់រួចប្រមាណ ១ ០០០ តូប ប៉ុណ្ណោះ៕

អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm