រោងចក្រសហគ្រាសជាច្រើន បញ្ជូនកម្មករដើម្បីត្រៀមចាក់វ៉ាក់សាំងកូវីដដូសជំរុញ

2022/04/22 07:28:03 pm        530

ភ្នំពេញ៖ ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានលើកឡើងថា រហូតមកដល់ពេលនេះ រោងចក្រ សហគ្រាស នៅរាជធានីខេត្តមួយចំនួន បានពិភាក្សាជាមួយអ្នកជំនាញ​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដើម្បីកំណត់ពេលវេលាចាក់វ៉ាក់សាំងដូសជំរុញ ដល់បងប្អូនកម្មករនិយោជិត ទៅតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ។

ឯកឧត្តម ឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានមានប្រសាសន៍ប្រាប់​ទូរទស្សន៍ព័ត៌មានប៊ីធីវីថា បន្ទាប់ពីការអំពាវនាវរបស់រាជរដ្ឋាភិបាលឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីទៅទទួលវ៉ាក់សាំងបង្ការ កូវីដ ឃើញមានរោងចក្រ សហគ្រាសជាច្រើន បានកំពុង​បញ្ជូន​ឈ្មោះកម្មករនិយោជិត ​និងជាបន្តបន្ទាប់ហើយ ​តាមរយៈគ្រុប (តេឡេក្រាម) ដើម្បីត្រៀម​ទទួល​វ៉ាក់សាំងនេះ។

លោក ម៉ាន់ សាលីន រដ្ឋបាល​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ញូអេសថ៍ ហ្គាម៉ិន ខេមបូឌា (NEWEST GARMENT CAMBODIA Co,.LTD) ​ស្ថិតនៅខណ្ឌពោធិ៍សែន ​រាជធានីភ្នំពេញ បាន​ឲ្យប៊ីធីវីដឹងថា ​ក្នុងរោងចក្រ​លោក​ មានកម្មករនិយោជិត​សរុប​ប្រមាណជាង ​៥០០នាក់ បាន​ស្ម័គ្រចិត្ត​និងចុះឈ្មោះរួចរាល់ហើយ ​ដើម្បីត្រៀមចាក់វ៉ាក់សាំងបង្ការកូវីដ ខណៈបច្ចុប្បន្ននេះ ពួកគាត់​បាន​ចាក់​ដល់​ដូសទី៣។

ជាមួយគ្នានេះ កម្មករ កម្មការិនី នៃរោងចក្រកាត់ដេរខាងលើ ​បានសម្តែងការដឹងគុណ និង​អរគុណ​ដល់មន្រ្តីគ្រប់ ជាន់ថ្នាក់នៃរដ្ឋាភិបាលកម្ពុជា​ ជាពិសេសសម្តេច​នាយករដ្ឋមន្រ្តីតេជោ ​ហ៊ុន សែន ដែល​លោក​តែងតែគិតគូរយកចិត្ត ​ទុកដាក់ជាប់ជានិច្ចជាមួយបងប្អូនកម្មករ និងបានជូនពរ​សម្តេច​មានសុខភាពល្អរឹងមាំ​ ដើម្បីគង់ជាម្លប់ និងដឹកនាំប្រទេសជាតិកាន់តែរីកចម្រើនតទៅមុខថែមទៀត។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចេញសេចក្តីជូនដំណឹងបន្ថែម ដើម្បីក្រើន រំលឹក​ដល់ម្ចាស់ ឬនាយករោងចក្រ ​សហគ្រាសទាំងអស់​ ត្រូវសហការជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត និងមន្ទីរការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំង​ដូសជំរុញជូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស​ ក្នុងគោលដៅបន្តប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ​ដែល​បំប្លែងខ្លួនថ្មី អូមីក្រុង៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm