EU នឹងជំរុញកិច្ច​ប្រឹង​ប្រែង​ចូលជាសមាជិករបស់​អ៊ុយក្រែន ខណៈហុងគ្រីទម្លាក់​សិទ្ធិវេតូ

2026/06/05 12:18:13 am        46

សហភាពអឺរ៉ុប (EU) កាលពី​ថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) បានយល់ព្រមជំរុញប្រទេស​អ៊ុយក្រែន និងម៉ុលដាវី ទៅកាន់ដំណាក់កាលបន្ទាប់ សម្រាប់​កិច្ច​ប្រឹង​ប្រែង​ចូលជាសមាជិករបស់ពួកគេ ខណៈដែលអ្នកការទូត បាននិយាយថា ហុងគ្រីបានបង្ហាញសញ្ញាទម្លាក់​សិទ្ធិវេតូយូរអង្វែងរបស់ខ្លួន ប្រឆាំងនឹងទីក្រុងគីវ​។

ប្រទេសស៊ីប ដែលកាន់តំណែងជាប្រធានប្តូរវេន បានឲ្យ​ដឹង​តាម​រយៈការ​បង្ហោះ​លើ​បណ្ដាញ​សង្គមថា៖ «នេះគឺជាដំណាក់កាល​ដ៏សំខាន់មួយ នៅលើ​មាគ៌ា​ឆ្ពោះ​ទៅ​ការ​ធ្វើសមាហរណកម្មអឺរ៉ុបរបស់ប្រទេស​ទាំង២ ហើយផ្ញើសារដ៏រឹងមាំមួយពី​ការមាន​ឯកភាព និងការតាំងចិត្តរបស់ EU»។

EU បានបើកការចរចាពី​ចូលជា​សមាជិក​ជាផ្លូវការជាមួយអ៊ុយក្រែន នៅក្នុងខែមិថុនា ឆ្នាំ២០២៤ ដោយចាប់ផ្តើមកិច្ចការដ៏ស្មុគស្មាញមួយដែលជាធម្មតាចំណាយពេលច្រើនឆ្នាំ និងពាក់ព័ន្ធនឹងការចរចាលើអ្វីៗគ្រប់យ៉ាង រាប់​ចាប់ពីកសិកម្ម រហូតដល់នីតិរដ្ឋ។

ប៉ុន្តែការ​ពិភាក្សានោះ គឺភាគច្រើ​ន​ជាចំណាត់​ការ​និមិត្តរូប ហើយការចាប់ផ្តើមដំណើរការនេះដោយ​ជាក់ស្ដែង ត្រូវបានពន្យារពេលដោយអតីតនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ចាប់តាំងពីពេលនោះមក​។

តែ​បន្ទាប់ពីលោក Orban បាន​បាត់បង់​អំណាច ក្នុងខែមេសា នាយករដ្ឋមន្ត្រីថ្មីរបស់ហុងគ្រី លោក Peter Magyar បានលើក​ឡើង​ថា លោកនឹងរីករាយក្នុងការជំរុញទៅ​មុខ​ដល់​​កិច្ច​ប្រឹង​ប្រែង​ចូលជាសមាជិករបស់អ៊ុយក្រែន នៅពេលដែលបញ្ហានៅសេសសល់របស់ទីក្រុង Budapest ជាមួយទីក្រុងគីវ ត្រូវបានដោះស្រាយចប់សព្វគ្រប់​​៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm