ពលរដ្ឋរាជធានីភ្នំពេញ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣បានជិត១០០% និងដូសជំរុញទី៤ ជាង ៦០%

2022/04/22 07:35:32 pm        284

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មានថា បងប្អូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំ ដែលរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ បានចំនួន ៩៩,៦៥% និងដូសជំរុញទី៤ បានចំនួនជិត៦២%។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បន្តទៀតថា ​បច្ចុប្បន្នក្រៅពីតាំងដែលមានសម្រាប់កំពុងដំណើរ​ការ​ផ្តល់សេវា​ចាក់វ៉ាក់សាំងកូវីដ-១៩ ​ទាំង៤២ទីតាំង ​គឺ​មន្រី្តសុខាភិបាល នៃការិយាល័យ​ស្រុក​ប្រតិបតិ្ត​ទាំងអស់ ​បានសហការជាមួយអាជ្ញាធរភូមិ ​សង្កាត់​ គ្រប់ខណ្ឌ ចុះចាក់វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ ​ដែល​រស់​នៅ​ក្នុងតំបន់​មិនរៀប​រយពីផ្ទះមួយ ​ទៅផ្ទះមួយ។

ក្រៅពីនោះ ​មន្ទីរ ក៏កំពុងសហការជាមួយមន្រី្តការិយាល័យអប់រំខណ្ឌ ​ដើម្បីចុះចាក់វ៉ាក់សាំងជូន​ដល់​ប្អូនៗ ​សិស្សានុសិស្សតាមសាលារៀន ​ហើយការចាក់វ៉ាក់សាំងតាមសាលារៀននេះ គឺមន្រី្ត​សុខាភិបាល ចុះចាក់វ៉ាក់សាំងជូនសិស្សនៅសាលាបឋមសិក្សា។

ដោយឡែកសិស្ស នៅអនុវិទ្យាល័យ គឺបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញទី៣ បាន​គ្រប់ចំនួនហើយ។ ដូច្នេះអ្នកដែលខ្វះ​ គឺសិស្សានុសិស្ស ​នៅសាលាបឋមសិក្សាប៉ុណ្ណោះ។

បើតាមឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូត​មកដល់​ពេលនេះ កម្ពុជាគ្រប់គ្រងបានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ​ក្នុងសហគមន៍ និង​ហានិភ័យ​សុខភាព​សាធារណៈ ដោយបន្តពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល ​ដែលមិនគ្រាន់តែ ដើម្បី​គ្រប់គ្រង​ការរាតត្បាតជំងឺកូវីដ-១៩ ​បច្ចុប្បន្នប៉ុណ្ណោះទេ ​ប៉ុន្តែក៏ត្រៀមលក្ខណៈទុកជាមុនផងដែរ ដើម្បី​ឆ្លើយតប​នឹងមេរោគកូវីដ-១៩ ​បំប្លែងខ្លួនថ្មី ​ការផ្ទុះឡើងនៃជំងឺឆ្លងកាច​សាហាវផ្សេងទៀត និង​ការ​គម្រាមកំហែង​សុខភាពសាធារណៈនានា ​ដែលអាចកើតមានជាយថាហេតុក្នុងពេលអនាគត។

ទន្ទឹមគ្នានេះ ​ប្រព័ន្ធសុខាភិបាល ​កំពុង​បន្តលើក​កម្ពស់ការ​ផ្តល់សេវា​ថែទាំ​សុខភាពទូទៅ មាន​គុណភាព សុវតិ្ថភាព​ និងប្រសិទ្ធភាព​ ប្រកប​ដោយសមធម៌ ​ជូនប្រជាពលរដ្ឋកម្ពុជា នៅ​ក្នុងបរិបទ​នៃការរស់នៅជាមួយមេរោគកូវីដ-១៩ និង​កំពុង​បន្តជំរុញវឌ្ឍនភាព​ឆ្ពោះទៅកាន់​ការគ្របដណ្តប់​សុខភាព​ជាសកលនៅឆ្នាំ២០៣០៕អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm