សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពិភាក្សាកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ នៅទីក្រុងសេអ៊ូល

2026/06/05 01:24:50 am        30

ក្រសួងការបរទេសបានឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើកិច្ចពិគ្រោះយោបល់ទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ និងថ្ងៃពុធ (ទី ២-៣ ខែមិថុនា ឆ្នាំ២០២៦)​។

ក្រសួងបាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា កិច្ចប្រជុំនេះត្រូវបានធ្វើ​ឡើង​ដោយអនុ​រដ្ឋមន្ត្រីក្រសួង​ការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Allison Hooker និងអនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង លោក Park Yoon-joo ដោយ​តាម​មកដោយការពិភាក្សាជាក់លាក់តាមវិស័យ ដែល​មាន​តំណាងអន្តរទីភ្នាក់ងារមកពីភាគីទាំង២។

សេចក្តីថ្លែងការណ៍បាន​ឲ្យ​ដឹង​ថា៖ «ភាគីទាំង២ បានប្តេជ្ញាធ្វើការឆ្ពោះទៅរកការសម្រេចបាននូវលទ្ធផលជាក់ស្តែងឲ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតនូវ​ដំណាក់​កាល​សំខាន់ៗ សម្រាប់ការពិនិត្យឡើងវិញនូវវឌ្ឍនភាពពេញមួយឆ្នាំ និងដើម្បីពន្លឿនការពិគ្រោះយោបល់នាពេលអនាគត»។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ដោយដកស្រង់សម្តីក្រសួងការបរទេសកូរ៉េខាងត្បូង បាន​ឲ្យ​ដឹង​ថា ធាតុសំខាន់ៗនៃរបៀបវារៈ រួមមានការជំរុញរបស់ទីក្រុងសេអ៊ូល ក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ធានាសិទ្ធិចម្រាញ់​សារធាតុអ៊ុយនី​រ៉ាញ៉ូម និងពង្រីកកិច្ចសហប្រតិបត្តិការសាងសង់នាវា រវាងភាគីទាំង២។

គួរ​បញ្ចាក់​ថា ការពិគ្រោះយោបល់នេះ ធ្វើឡើងបន្ទាប់ពីមាន​ឯកសារ​កិច្ចព្រម​ព្រៀងរួម ​ដែលចេញដោយប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំ​កូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងខែវិច្ឆិកា។ ក្នុង​ឯកសារ​នោះ ទីក្រុងវ៉ាស៊ីនតោនបានគាំទ្រដំណើរការដែលអាចអនុញ្ញាតឲ្យ​កូរ៉េខាងត្បូងបន្តការចម្រាញ់​​សារធាតុអ៊ុយរ៉ានី​ញ៉ូមស៊ីវិល និងការកែច្នៃប្រេងឥន្ធនៈដែលត្រូវ​បានប្រើហើយ​ សម្រាប់ការប្រើប្រាស់ដោយសន្តិវិធី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        255
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        297
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        276

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm