តុលាការនីហ្សេរីយ៉ាកាត់ទោសប្រហារជីវិតបុរស ៤នាក់ ពាក់ព័ន្ធនឹងការវាយប្រហារវិហារនៅក្រុង Owo កាលពីឆ្នាំ ២០២២

2026/06/05 01:41:39 am        31

ចៅក្រមនិយាយថា តុលាការនីហ្សេរីយ៉ា បានកាត់ទោសប្រហារជីវិតដោយចងក.បុរស ៤នាក់ ក្រោយការកាត់ទោសពួកគេ ក្នុងករណីវាយប្រហារឆ្នាំ ២០២២ លើព្រះវិហារកាតូលិក ក្នុងទីក្រុង Owo រដ្ឋភាគនិរតី Ondo ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ។

ការសម្រេចនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើតេស្តមួយចំពោះសមត្ថភាពរបស់នីហ្សេរីយ៉ា ក្នុងការកាត់ទោសករណីភេរវកម្ម ស្របពេលដែលប្រទេសមួយនេះ ស៊ូទ្រាំនឹងការបះបោរ និងអសន្តិសុខ សង្គម ។

លោកចៅក្រម Emeka Nwite សម្រេចកាត់ទោសប្រហារជីវិត ក្រោយរកឃើញចុងចោទបានប្រព្រឹត្តព្រហ្មទណ្ឌ ៩ករណី រួមទាំងការចាប់ចំណាប់ខ្មាំង ការចាប់ជម្រិត ហិរញ្ញប្បទានភេរវកម្ម និងការបន្ទុះគ្រាប់បែកបណ្តាលឲ្យស្លាប់មនុស្ស និងរងរបួស ។

បណ្តឹងតុលាការបង្ហាញថា បុរស ៤នាក់ រួមមានលោក Idris Abdulmalik Omeiza, Al Qasim Idris, Jamiu Abdulmalik និងលោក Abdulhaleem Idris ត្រូវបានចោទប្រកាន់លើករណីជាច្រើន ខណៈចុងចោទទី ៥ ត្រូវបានលើកលែងទោស ដោយសារគ្មានភ័ស្តុតាងគ្រប់គ្រាន់ ។ បុរសទាំងអស់នេះ បានផ្តល់ចម្លើយគ្មានទោស នៅពេលចាប់ផ្តើមការកាត់ក្តី ។

យោងតាមឯកសាររបស់តុលាការ បានឲ្យដឹងទៀតថា បុរសទាំង ៤រូប រងការចោទប្រកាន់ថា បានចូលរួមជាមួយក្រុមជីវពលអាហ្រ្វិកខាងកើត Al Shabaab កាលពីឆ្នាំ ២០២១ ហើយនិងបានរៀបចំផែនការវាយប្រហារលើទីតាំងផ្សេងទៀត រួមទាំងសាលារដ្ឋមួយកន្លែង ស្ថិតនៅភាគកណ្តាលនីហ្សេរីយ៉ា ហើយនិងតំបន់ជិតព្រះវិហារនៅចម្ងាយប្រហែល ៣០គ.មពីទីក្រុង Owo ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm