អ្នក​ប្រកប​របរ​សេដ្ឋកិច្ចក្រៅព័ន្ធ រកចំណូល​បាន​សមរម្យ ​បន្ទាប់​ពី​សកម្មភាព​សង្គម​សេដ្ឋកិច្ច​ដំណើរ​ការ​ឡើងវិញ

2022/04/22 12:51:35 pm        512

ភ្នំពេញ៖ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅព័ន្ធរួមមាន អ្នករត់ម៉ូតូឌុប តាក់ស៊ី និងអ្នកកង់បី រកចំណូលបានសមរម្យឡើងវិញ សម្រាប់ការរស់នៅប្រចាំថ្ងៃបន្ទាប់ពីកម្ពុជា បានបង្កើតភាពស៊ាំសហគមន៍ជាបណ្តើរៗ និងស្របពេល រាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ដោយគ្មានការរឹតត្បិត។

អ្នកប្រកបរបររត់កង់បី នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃ ស.ស.យ.ក រាជធានីភ្នំពេញ ​បានលើកឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា នៅ​ក្នុង​រយៈពេល២ឆ្នាំ បន្ទាប់ពីការផ្ទុះឡើង នៃការរីករាលដាលជម្ងឺកូវីដ១៩ ​ការរកស៊ីទទួលទាន​របស់​ពួកគាត់ ​រងនូវការប៉ះពាល់យ៉ាងខ្លាំង ​ដោយធ្វើឲ្យបាត់បង់ចំណូលស្ទើរទាំងស្រុង ហើយស្ថិតនៅ​ក្នុងកាលៈទេសៈនោះ ​ក្រៅពីការរកស៊ីទទួលទាន​ ពួគគាត់​បានចូលរួម ​ការងារសង្គមជាច្រើន តាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ ​និងការចុះផ្សព្វផ្សាយព័ត៌មាននានាជាដើម។

ចំណែកការកស៊ីទទួលទានបច្ចុបប្បន្នវិញ, ​ពួកគាត់បានលើកឡើងស្រដៀងគ្នាថា ដោយសារការ​យកចិត្ត​ទុកដាក់ ទប់ស្កាត់ ​និងការចាក់ថ្នាំបង្ការជម្ងឺកូវីដ ​១៩ របស់រាជរដ្ឋាភិបាល បានបង្កើតភាព​ស៊ាំដល់​សហគមន៍ជាបណ្តើរៗ និងស្របពេលរាជរដ្ឋាភិបាលបើកប្រទេសដោយគ្មានការរឹយតត្បឹត ប្រជាពលរដ្ឋដើរកម្សាន្តជាហូរហែរ ​និងមានការបើកអាជីវកម្មដំណើរការគ្រប់ច្រកទីកន្លែង​ឡើងវិញ ការរកស៊ីទទួលទាន់​ រត់ម៉ូតូរបស់ពួកគាត់​ រកចំណូលបានសមរម្យជាណ្តើរៗ​ឡើងវិញផងដែរ។

ទាក់ទងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ,លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៃចលនា ​សេដ្ឋកិច្ចក្រៅព័ន្ធ ស.ស.យ.ក រាជធានីភ្នំពេញ ថ្លែងលើកឡើងថា ជុំវិញស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក ​ងើបឡើងល្អ ​ប្រសើរវិញជាបណ្តើរៗនេះ គឺបានកើតចេញក្រោមការខិតខំ​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាល ​ក្នុងការទប់ស្កាត់នៃការ​ រីករាលដាលជម្ងឺកូវីដ ១៩ ជាពិសេសការ​ជម្រុញ​ចាក់​ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ទោះយ៉ាងណា លោករំពឹងថា ស្ថានភាពទៅថ្ងៃមុខ សេដ្ឋកិច្ចកម្ពុជានឹងងើបល្អប្រសើរឡើងវិញ, ប៉ុន្តែ​ក្នុងនោះអ្វីដែលបងប្អូនអ្នក រកស៊ីទទួលទានសេដ្ឋកិច្ចក្រៅព័ន្ធ បានកំពុងជួបប្រទះ គឺបញ្ហាប្រេង​ឡើងថ្លៃ, ដែលតាមរយៈនេះ លោក ឯ សុភាស់ ​ស្នើសុំឲ្យក្រុមហ៊ុនអេប​ (App) ​ទាំងអស់ មានការ​យោគយល់ ​ជួយកាត់កម្រៃជើងសារមួយឲ្យបានសមរម្យ ​ដើម្បីជួយសម្រួលដល់អ្នករកស៊ីក្រៅប្រព័ន្ធ អាចរក​ចំណូលបាន ​សម្រាប់ជីវភាពរស់នៅប្រចំថ្ងៃរបស់ពួកគាត់។

ចំពោះការចាក់វ៉ាក់សាំងវិញ, លោក ឯ សុភាស់ បានអំពាវដល់អ្នកប្រកបរបរក្រៅប្រព័ន្ធទាំងអស់ ទាំង​អ្នករត់ម៉ូតូឌុប តាក់ស៊ី ​និងអ្នកកង់បី​ សហការចូលរួមចាក់វ៉ាក់សាំង ដូសទី៣ ឬទី៤ ឲ្យបាន​គ្រប់ៗគ្នា ​ខណៈដែលរាជរដ្ឋាភិបាល​កំពុងយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្កើតភាពស៊ាំ​សហគមន៍ ​ដើម្បីវិលត្រលប់ទៅរកកិច្ចដំណើរការជាប្រក្រតីឡើងវិញ ​នៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លង​ប្រក្រតីភាពថ្មី ​ស្របតាមការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្ត ​និងកម្មវិធីស្តារ និងជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជា ​ក្នុងការរស់នៅជាមួយកូវីដ-១៩ ​តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        382
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm