ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់

2026/06/05 03:02:58 am        76


នៅ​ថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នេះ មេបញ្ជាការនៃកងកម្លាំង Quds នៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានអំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពចេញពីទីតាំងដែលខ្លួនកាន់កាប់ នៅប្រទេស​លីបង់ មុនពេល​សង្គ្រាមអាមេរិក-អ៊ីស្រាអែល ផ្ទុះឡើងលើ​អ៊ីរ៉ង់។

នៅក្នុងសុន្ទរកថាដែលត្រូវបាន​ផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim លោក Esmail Qaani បាននិយាយថា៖ «ការគាំទ្រដល់ចលនាតស៊ូ នៅប្រទេសលីបង់ គឺជាកាតព្វកិច្ចសម្រាប់ប្រជាជនមូស្លីមទាំងអស់ ហើយការដកទ័ព​របស់​អ៊ីស្រាអែលចេញពីតំបន់នេះ គឺជាគោលបំណងដែលអាចសម្រេចបាន»។

លោកបានបន្ថែមថា៖ «គោល​ដៅចម្បង​​នៃការទាមទាររបស់ក្រុមតស៊ូនេះ​ គឺការដកទ័ពរបស់​របបកាន់កាប់ (អ៊ីស្រាអែល) ទៅកាន់ទីតាំងដែលខ្លួនកាន់កាប់ មុនសង្គ្រាម ៤០​ថ្ងៃចាប់ផ្តើម»។ លោក Qaani បានសង្កត់​ធ្ងន់​ថា ពួកយុទ្ធជនលីបង់ នឹងឃើញលទ្ធផលឆាប់​ៗនៃអ្វីដែលលោកបានពិពណ៌នាថា ជា «ការតស៊ូដ៏រឹងមាំ» របស់ពួកគេ។

គួរ​បញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានបញ្ជាក់​នៅ​ថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបន្តការវាយលុករបស់ខ្លួន នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ទោះបីជាមានសេចក្តីប្រកាសត្រីភាគីដែលត្រូវបាន​ចេញនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ កាលពីថ្ងៃពុធ ដោយប្រកាសពីកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ក៏ដោយ។ អ៊ីស្រាអែលកាន់កាប់តំបន់នៅភាគខាងត្បូងលីបង់ ដែលតំបន់​ខ្លះមានតាំងពីច្រើនទសវត្សរ៍មុន និងខ្លះទៀតមានតាំងពីជម្លោះឆ្នាំ ២០២៣-២០២៤។

ក្នុងអំឡុងពេលនៃការវាយលុកបច្ចុប្បន្ន កងកម្លាំងអ៊ីស្រាអែលបានរុលទៅមុខ​ជាង ១០គីឡូម៉ែត្រចូលទៅក្នុងទឹកដីលីបង់ ដែលជាការឈ្លានពានជ្រៅបំផុត ចាប់តាំងពីឆ្នាំ២០០០ មក​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm