មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត

2026/06/05 03:03:26 am        59


ដោយដកស្រង់សម្តីនគរបាល​ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Hina បានរាយការណ៍ថា មនុស្សច្រើននាក់ បានបាត់បង់ជីវិត នៅពេលដែលយន្តហោះធុនស្រាល​ ១គ្រឿង បានធ្លាក់នៅ​ថ្ងៃព្រហស្បតិ៍ (ទី៤ ខែមិថុនា ឆ្នាំ២០២៦) នៅឯ​តំបន់ Istria ភាគពាយ័ព្យនៃប្រទេសក្រូអាត ក្បែរ​ទីក្រុង Medulin នៃតំបន់​​សមុទ្រ Adriatic។

យោងតាមព័ត៌មានក្រៅផ្លូវការ បាន​ឲ្យ​ដឹង​ថា​ មនុស្ស ៤នាក់ ត្រូវបានរក​ឃើញស្លាប់ ហើយក្រុមជួយសង្គ្រោះកំពុងស្វែងរកមនុស្ស ២នាក់ផ្សេង​ទៀត។ គ្មាននរណាម្នាក់ពីនគរបាលតំបន់​​ Istrian អាចធ្វើអត្ថាធិប្បាយបានភ្លាមៗឡើយ ពាក់ព័ន្ធនឹង​ហេតុការណ៍នេះ​។

បើយោងតាមរបាយការណ៍របស់សារព័ត៌មាន Hina បាន​ឲ្យ​ដឹង​ថា នគរបាល​បានប្រាប់​ថា សេវាសង្គ្រោះបន្ទាន់ នគរបាល​ និងអ្នកពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ។ ហើយ​បើយោងតាម​សេចក្ដី​រាយ​ការណ៍របស់គេហទំព័រព័ត៌មាន Index.hr បាន​ឲ្យ​ដឹង​ថា យន្តហោះនេះ​បានហោះចេញពីប្រទេសអាល្លឺម៉ង់​។

រូបថតពីកន្លែងកើតហេតុ បានបង្ហាញពីបំណែក​យន្តហោះ នៅក្នុងទី​វាលមួយ​ ហើយនគរបាល និងអ្នកពន្លត់អគ្គិភ័យ មាន​វត្តមាន​នៅទី​នោះ​។ យ៉ាង​ណាក្ដី ​ភ្លាមៗនេះ គេមិនទាន់​ដឹងនៅ​ឡើយ​ទេថា តើ​មានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm