លោក Zelenskyy​ និយាយ​ថា យើង​ប្រយុទ្ធ​ដើម្បី​ការពារ​ជីវិត​ប្រជាជន ​និង​ជំហាន​សេដ្ឋកិច្ច​ពិភពលោក​

2022/04/22 02:47:20 pm        1.4 K

​អ៊ុយ​ក្រែ​ន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ថ្លែង​ទៅកាន់​សភា​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ថា​ ប្រទេស​របស់លោក​កំពុង​ប្រយុទ្ធ​ដើម្បី​ការពារ​ជីវិត​របស់​ប្រជាជន ដូច្នេះ​ប្រជាជនអ៊ុយ​ក្រែ​ន​មិនត្រូវ​បានសម្លាប់ ប្រជាជន​អ៊ុយ​ក្រែ​ន​មិនត្រូវ​បានធ្វើ​ទារុណកម្ម​។

​ថ្លែង​តាមរយៈ​សន្និសីទ​វីដេអូ លោក​បាន​អំពាវនាវ​ឱ្យ​ប្រទេសព័រ​ទុយ​ហ្គា​ល់គាំទ្រ​បម្រាម​របស់សហភាព​អឺរ៉ុប​លើ​ឧស្ម័ន និង​ប្រេង​របស់​រុស្ស៊ី ហើយ​បានបញ្ជាក់​ពី​ទំហំ​នៃ​ការបំផ្លាញ​នៅក្នុង​ទីក្រុងប្រទេស​អ៊ុយ​ក្រែ​នដូចជា​ទីក្រុង Mariupol ជាដើម​។ លោក Zelenskyy បាន​ស្នើឱ្យ​សមាជិក​សហភាព​អឺរ៉ុប​ជួយ​បង្កើន​សម្ពាធ​ទណ្ឌកម្ម និង​ផ្តល់ជំនួយ​យោធា​បន្ថែមទៀត​ ព្រោះ​មានតែ​ទណ្ឌកម្មទេ​ដែល​អាច​បង្ខំ​ឱ្យ​រុស្ស៊ី​ស្វែងរក​សន្តិភាព​។ លោក Zelenskyy បាន​ចោទប្រកាន់​រុស្ស៊ី​ថា ​បាន​ជម្លៀសប្រជាជន​អ៊ុយ​ក្រែ​ន​យ៉ាងតិច​ ៥០​ម៉ឺន​នាក់​ទៅ​ប្រទេស​រុស្ស៊ី​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy ក៏បាន​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​រួម​របស់មូលនិធិរូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ដោយ​លោក​បាន​សម្តែង​ការដឹងគុណ​ចំពោះ​ការផ្តល់ជំនួយ​ដល់​ប្រទេស​របស់លោក និង​បានបញ្ជាក់​ពី​ជំហាន​បន្ទាប់​សម្រាប់​អ៊ុយ​ក្រែ​ន​ក្នុងពេល​មានសង្គ្រាម​ជាមួយ​រុស្ស៊ី​។

លោក Zelenskyy និយាយថា ប្រទេស​របស់លោក​ត្រូវការ​ជំនួយ​បន្ថែមទៀតរហូតដល់ ៧ពាន់​លានដុល្លារ​ជា​រៀងរាល់ខែ ដើម្បី​រៀបចំ​ការខាតបង់​ផ្នែកសេដ្ឋកិច្ចបន្ថែម​ទៅលើអាវុធ និង​ប្រាក់​សម្រាប់សង្គ្រាម​នៅ​បន្ត​។​ ​លោក Zelenskyy បាន​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​របស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោកនៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ដោយ​អគារ​រាប់ម៉ឺន​អគារ​បាន​រង​ការ​ខូចខាត និង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​ត្រូវបាន​បំផ្លាញ យើង​នឹងត្រូវ​ការប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ស្តារឡើងវិញ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        27
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm