គ្រួសារ Glazer ពិចារណាលក់ភាគហ៊ុននៅ Manchester United ក្រោយកាន់កាប់ក្លិបជាង ២០ ឆ្នាំ

2026/06/05 10:15:00 am        86

សមាជិកមួយចំនួននៃគ្រួសារ Glazer កំពុងពិភាក្សាផ្ទៃក្នុងអំពីលទ្ធភាពលក់ភាគហ៊ុនរបស់ខ្លួននៅក្លិបបិសាចក្រហម Manchester United បន្ទាប់ពីកាន់កាប់ក្លិបដ៏ល្បីល្បាញមួយនេះអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។

យោងតាមសេចក្តីរាយការណ៍របស់ Bloomberg សមាជិកមួយចំនួនក្នុងគ្រួសារមហាសេដ្ឋីអាមេរិកនេះ កំពុងសិក្សាពីជម្រើសក្នុងការលក់ភាគហ៊ុនមួយផ្នែក ឬទាំងស្រុងរបស់ពួកគេនៅក្លិប Premier League។ ការពិភាក្សាដំបូងផ្តោតលើការលក់ភាគហ៊ុនរបស់សមាជិកខ្លះៗ មុនពេលព្យាយាមបញ្ចុះបញ្ចូលសមាជិកផ្សេងទៀតឱ្យចូលរួមផងដែរ។

ព័ត៌មាននេះបានជំរុញឱ្យតម្លៃភាគហ៊ុនរបស់ Manchester United ដែលចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងញូវយ៉ក កើនឡើងប្រមាណ ៧%។

របាយការណ៍នេះកើតឡើងជាងពីរឆ្នាំបន្ទាប់ពីគ្រួសារ Glazer បានលក់ភាគហ៊ុនប្រមាណ ២៩% នៃក្លិបទៅឱ្យមហាសេដ្ឋីអង់គ្លេស Jim Ratcliffe ប្រធានក្រុមហ៊ុន INEOS Group ដែលបានទទួលសិទ្ធិគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិប។

ទោះបីជាបានលក់ភាគហ៊ុនមួយផ្នែកក៏ដោយគ្រួសារ Glazer នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Manchester United។ ពួកគេបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជុំវិញបញ្ហាបំណុលរបស់ក្លិប ការចំណាយច្រើនលើការផ្ទេរកីឡាករ និងការពន្យារពេលវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។

ចាប់តាំងពីចូលកាន់តំណែងគ្រប់គ្រងផ្នែកបាល់ទាត់មក Ratcliffe បានចាត់វិធានការជាច្រើនដើម្បីស្ដារភាពរុងរឿងរបស់ក្លិបឡើងវិញ រួមមានការកាត់បន្ថយបុគ្គលិក និងការដំឡើងតម្លៃសំបុត្រចូលទស្សនាការប្រកួត។

នៅលើទីលានប្រកួត Manchester United ក៏បានបង្ហាញទម្រង់លេងល្អប្រសើរឡើងផងដែរ។ ក្រោមការដឹកនាំរបស់ Michael Carrick ក្រុមបានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៣ និងទទួលបានកៅអីចូលរួមប្រកួត UEFA Champions League ជាលើកដំបូងក្នុងរយៈពេលពីររដូវកាលចុងក្រោយ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

ទីក្រុង Vancouver ប្រទេសកាណាដាត្រៀមខ្លួនរួចរាល់ ​ក្នុងការ​ទទួល​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក
2026/06/05 12:05:42 pm        1
ពិតជានិស្ស័យ!!! ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី និង​សិង្ហបុរីជាថ្មី​ក្នុងពានក្លឹបអាស៊ាន
2026/06/05 11:56:02 am        1
ឃីកបុកស៊ីង និងដៃគូ រំពឹងការនាំគ្រូជំនាញ ផ្គុំជាមួយធនធានមានស្រាប់ នឹងជំរុញគោលដៅរួម ប្រកបដោយភាពរឹងមាំ និងយូរអង្វែង
2026/06/05 11:43:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា លោកមិនត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីទទួលបានអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចទេ

2026/06/05 12:50:49 pm
​រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត និយាយថា ទស្សនវិស័យតម្រូវការប្រេងសកល មិនប្រាកដប្រជាទេ
2026/06/05 12:48:06 pm
​ប្រជាជនលីប៊ី បិទការិយាល័យជនភៀសខ្លួនរបស់ UN ក្នុងការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍
2026/06/05 12:45:00 pm
​អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ រិះគន់អាមេរិក និងអ៊ីស្រាអែល ចំពោះការសម្លាប់កុមារ
2026/06/05 12:40:51 pm
​ការគាំទ្រ កើនឡើងសម្រាប់សេចក្តីស្នើច្បាប់របស់អាមេរិក ដើម្បីរឹតត្បិតការលក់អាវុធទៅឲ្យអ៊ីស្រាអែល
2026/06/05 12:37:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/05 01:34:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am