Man City ពិចារណាចាត់វិធានការផ្លូវច្បាប់ ក្រោយបេក្ខជនប្រជែងតំណែងប្រធាន Real Madrid អះអាង នាំយក Haaland មកអេស្ប៉ាញ

2026/06/05 11:04:31 am        92

ក្លិបបាល់ទាត់អង់គ្លេស Manchester City កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ បន្ទាប់ពីលោក Enrique Riquelme បេក្ខជនប្រជែងតំណែងប្រធានក្លិប Real Madrid បានប្រកាសជាសាធារណៈថា លោកនឹង នាំយកខ្សែប្រយុទ្ធន័រវេស Erling Haaland មកកាន់ទឹកដី Santiago Bernabéu ប្រសិនបើលោកជាប់ឆ្នោត។

លោក Riquelme ដែលជាសហគ្រិនផ្នែកថាមពលកកើតឡើងវិញ និងជាគូប្រជែងរបស់ប្រធានក្លិបបច្ចុប្បន្ន Florentino Perez បានធ្វើការសន្យានេះក្នុងកម្មវិធីទូរទស្សន៍មួយនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ។ ក្នុងកម្មវិធីនោះ លោកបានលើកអាវ Real Madrid ដែលមានឈ្មោះ Haaland នៅខាងក្រោយ និងអះអាងថា កីឡាកររូបនេះមានលក្ខខណ្ឌអនុញ្ញាតឱ្យចាកចេញពីក្លិប ហើយមានបំណងផ្លាស់មកកាន់ Real Madrid។

លោក Riquelme បានបន្ថែមថា ការនាំយក Haaland មកកាន់ Real Madrid នឹងក្លាយជាអាទិភាពចម្បងរបស់លោក ប្រសិនបើឈ្នះការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខ។

ទោះជាយ៉ាងណា ការអះអាងនេះត្រូវបានបដិសេធភ្លាមៗដោយលោក Alfie Haaland ដែលជាឪពុក និងភ្នាក់ងារ Rafaela Pimenta ដែលបានចេញសេចក្តីថ្លែងការណ៍រួមមួយ បញ្ជាក់ថា ព័ត៌មាននោះ «មិនមែនជាការពិតឡើយ»។

ក្រៅពី Haaland លោក Riquelme ក៏បានបង្ហាញបំណងចង់នាំយកខ្សែបម្រើអេស្ប៉ាញ Rodri ពី Manchester City មកកាន់ Real Madrid ផងដែរ។ លោកអះអាងថា បានពិភាក្សាជាមួយភ្នាក់ងាររបស់ Rodri រួចហើយ ហើយនឹង «ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីនាំយកម្ចាស់ពានរង្វាន់ Ballon d'Or រូបនេះមកកាន់ក្លិប។

ការលើកឡើងទាំងនេះកើតឡើងស្របពេល Real Madrid កំពុងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្លិប ដែលជាលើកដំបូងក្នុងរយៈពេលជិត ២០ ឆ្នាំដែល Florentino Perez មិនមែនគូប្រជែង។ មូលហេតុមួយគឺដោយសារក្លិបបានឆ្លងកាត់រយៈពេលពីររដូវកាលដោយគ្មានពានរង្វាន់ធំ។

ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ដោយមានសមាជិកក្លិបប្រមាណ ១០ ម៉ឺននាក់មានសិទ្ធិបោះឆ្នោត។

គួរបញ្ជាក់ថា Haaland ធ្លាប់មានឱកាសចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០២២ នៅពេលចាកចេញពី Dortmund ប៉ុន្តែរូបគេបានសម្រេចចិត្តផ្លាស់ទៅ Manchester City ដែលជាក្លិបធ្លាប់មានឪពុករបស់គេលេងឱ្យ។

ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៣៨ គ្រាប់ក្នុងគ្រប់ការប្រកួតកាលពីរដូវកាលមុន និងបានឈ្នះពានស្បែកជើងមាសជាលើកទី ៣ ក្នុងរយៈពេល ៤ រដូវកាល។ ទោះបីជាគេធ្លាប់បង្ហាញបំណងចង់លេងឱ្យ Real Madrid នៅថ្ងៃណាមួយក៏ដោយ ក៏មិនមានសញ្ញាណាមួយបង្ហាញថា គេមិនសប្បាយចិត្តនៅ Manchester City នោះទេ។ ជាក់ស្តែង Haaland ទើបតែបានចុះកិច្ចសន្យាថ្មីរយៈពេល ៩ ឆ្នាំកន្លះជាមួយក្លិបកាលពីខែមករា ឆ្នាំ ២០២៥៕អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

ទីក្រុង Vancouver ប្រទេសកាណាដាត្រៀមខ្លួនរួចរាល់ ​ក្នុងការ​ទទួល​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក
2026/06/05 12:05:42 pm        1
ពិតជានិស្ស័យ!!! ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី និង​សិង្ហបុរីជាថ្មី​ក្នុងពានក្លឹបអាស៊ាន
2026/06/05 11:56:02 am        1
ឃីកបុកស៊ីង និងដៃគូ រំពឹងការនាំគ្រូជំនាញ ផ្គុំជាមួយធនធានមានស្រាប់ នឹងជំរុញគោលដៅរួម ប្រកបដោយភាពរឹងមាំ និងយូរអង្វែង
2026/06/05 11:43:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ និងសម្ភារជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ

2026/06/05 01:12:27 pm
​លោក Trump និយាយថា លោកមិនត្រូវការកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ដើម្បីទទួលបានអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចទេ
2026/06/05 12:50:49 pm
​រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត និយាយថា ទស្សនវិស័យតម្រូវការប្រេងសកល មិនប្រាកដប្រជាទេ
2026/06/05 12:48:06 pm
​ប្រជាជនលីប៊ី បិទការិយាល័យជនភៀសខ្លួនរបស់ UN ក្នុងការតវ៉ាប្រឆាំងជនអន្តោប្រវេសន៍
2026/06/05 12:45:00 pm
​អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ រិះគន់អាមេរិក និងអ៊ីស្រាអែល ចំពោះការសម្លាប់កុមារ
2026/06/05 12:40:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/05 01:34:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 10:03:39 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am