ឃីកបុកស៊ីង និងដៃគូ រំពឹងការនាំគ្រូជំនាញ ផ្គុំជាមួយធនធានមានស្រាប់ នឹងជំរុញគោលដៅរួម ប្រកបដោយភាពរឹងមាំ និងយូរអង្វែង

2026/06/05 06:43:00 pm        193

ការនាំចូលគ្រូជំនាញកម្រិតអន្តរជាតិមកបណ្តុះបណ្តាលបន្ថែម បានក្លាយជាយុទ្ធសាស្ត្រគន្លឹះមួយដ៏សំខាន់របស់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីពង្រឹងសមត្ថភាពកីឡាករឲ្យកាន់តែរីកចម្រើន ពិសេសការជំរុញគោលដៅរួម ទាំងប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង ឲ្យកាន់តែល្បីល្បាញ និងរឹងមាំយូរអង្វែងថែមទៀត។

នេះបើតាមការលើកឡើងស្រដៀងគ្នារបស់ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយបណ្ដាក្លិបប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលត្រូវចូលរួមហ្វឹកហាត់ជាមួយគ្រូបង្វឹកបរទេស នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុន បានឧបត្ថម្ភថវិកា ៥០០លានរៀល ដើម្បីនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកជួយពង្រឹងបន្ថែម ជាមួយធនធានគ្រូមានស្រាប់តាមបណ្ដាក្លិបទាំងអស់នៅកម្ពុជា។

ក្នុងនាមកូនខ្មែរ អ្នកឧកញ៉ា លាង ម៉េង ថា នេះគឺជាគោលដៅរបស់លោកតាំងពីក្មេង ក្រោយអាជីវកម្មដំណើរការរលូន លោកនឹងយកប្រាក់ចំណេញមកជួយអភិវឌ្ឍសង្គម ពិសេសកីឡាប្រដាល់។ អ្នកឧកញ៉ាថា គុនខ្មែរគឺជាកីឡាអត្តសញ្ញាណជាតិ ហើយឃីកបុកស៊ីង ជាប្រភេទកីឡាពេញនិយមមួយលើពិភពលោក ។ ដូច្នេះការនាំគ្រូបង្វឹកកម្រិតខ្ពស់មកផ្គុំជាមួយធនធានមានស្រាប់ គឺដើម្បីច្របាច់បញ្ចូលគ្នានូវបច្ចេកទេសថ្មីៗ ដើម្បីជំរុញសមត្ថភាពកីឡាករកម្ពុជាឲ្យកាន់តែខ្លាំង ឆ្ពោះទៅប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ និងរុញគុនខ្មែរ ក៏ដូចជាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែល្បីល្បាញបន្ថែមទៀត។

ទន្ទឹមជាមួយគ្នា ឯកឧត្តម ហេង សុខឃន បានសម្ដែងក្ដីរីករាយ ដែលមានវិស័យឯកជន បានចូលរួមជាបង្គោលក្នុងការគាំទ្រការអភិវឌ្ឍកីឡាឃីកបុកស៊ីងកម្ពុជាឲ្យកាន់តែរីកចម្រើន ។ តួយ៉ាងការចំណាយធនធានដ៏ច្រើន ដើម្បីនាំគ្រូបរទេស ដែលមានបទពិសោធន៍ មកជួយបណ្ដុះបណ្ដាលរយៈពេល ៧ខែខាងមុខ គឺជាពេលវេលាមួយដ៏ស័ក្ដិសមសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាឃីកបុកស៊ីងជើងឯកអាស៊ី លើកទី២ នាខែធ្នូ ឆ្នាំ២០២៦ ខាងមុខ។

គួរដឹងថា គ្រូបង្វឹកអន្ដរជាតិ ២រូប ដែលត្រូវបានសហព័ន្ធនាំមកជួយបណ្ដុះបណ្ដាលនូវបច្ចេកទេសថ្មីៗ ដល់បណ្ដាក្លិបសមាជិកសហព័ន្ធទាំងអស់ គឺមានលោក ជិន យាហុង និងលោក យាង ហ័រ ដែលជាជនជាតិចិន ហើយក៏ជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិឃីកបុកស៊ីងកម្ពុជា ដែលធ្លាប់រួមចំណែកយ៉ាងសំខាន់ ជួយឃីកបុកស៊ីងកម្ពុជា ទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។ គ្រូបង្វឹកទាំងពីរ គ្រោងចំណាយពេល ៣ខែ គ្រាដែល ៣ខែទៀត សហព័ន្ធគ្រោងនឹងនាំគ្រូបង្វឹកមកពីអឺរ៉ុបវិញម្ដង។

ឯកឧត្តម ហេង សុខឃន បានរំឮកថា កាលពីគ្រូបង្វឹកចិនទាំងពីរ ដឹកនាំ លោកបានជួយឲ្យក្រុមកីឡាឃីកបុកស៊ីងកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងពីស៊ីហ្គេម លើកទី៣១ នៅវៀតណាម រួមមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១ ហើយកាន់តែជោគជ័យក្នុងស៊ីហ្គេម លើកទី៣២ ក្នុងនាមម្ចាស់ផ្ទះ ឃីកបុកស៊ីងកម្ពុជា ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៦ ប្រាក់ ១ និងសំរឹទ្ធ ៦)៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm