តុលាការកំពូលរបស់អ៊ីស្រាអែល បានច្រានចោលជាឯកច្ឆ័ន្ទនូវគោលនយោបាយរបស់រដ្ឋាភិបាល ដែលហាមឃាត់អ្នកតំណាងនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) មិនឲ្យចូលទៅសួរសុខទុក្ខអ្នកជាប់ឃុំប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល។

តុលាការបានចេញសេចក្តីសម្រេចថា ដោយការរារាំងកាកបាទក្រហមពីការចូលទៅសួរសុខទុក្ខអ្នកទោស រដ្ឋាភិបាលបានបំពានច្បាប់របស់អ៊ីស្រាអែលនិងច្បាប់អន្តរជាតិ ដូច្នេះគោលនយោបាយនេះត្រូវតែលុបចោល។ តុលាការបានសម្រេចផងដែរថា រដ្ឋាភិបាលមិនបានបង្ហាញមូលដ្ឋានច្បាប់នោះទេសម្រាប់គោលនយោបាយរបស់ខ្លួនលើការលុបចោលការចូលទៅសួរសុខទុក្ខទាំងអស់ បន្ទាប់ពីការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសកាលពីខែតុលា ឆ្នាំ២០២៣ ដែលមនុស្សជាង ១.១០០នាក់ត្រូវបានសម្លាប់ និងជាង ២៤០នាក់ត្រូវបានចាប់ជាឈ្លើយសឹក។

ការវាយប្រហារនោះ បានបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមនៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានកំណត់ថាជាអំពើប្រល័យពូជសាសន៍ដោយអ្នកជំនាញដ៏លេចធ្លោជាច្រើនរូប និងការស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ។ យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានសម្លាប់មនុស្សជាង ៧២.៩៥០នាក់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ និងបានកាត់បន្ថយដែនដីដែលត្រូវបានហ៊ុមព័ទ្ធភាគច្រើនទៅជាគំនរបាក់បែក និងបានបង្ខំឱ្យពលរដ្ឋប៉ាឡេស្ទីនជិត ១,៩លាននាក់ត្រូវភៀសខ្លួនចេញ។
ការចូលទៅជួបអ្នកទោសទាំងអស់ត្រូវបានផ្អាក ហើយព័ត៌មានអំពីពួកគេមិនត្រូវបានចែករំលែកនោះទេ ជាអ្វីដែលធ្លាប់ជាការអនុវត្តតាមបទដ្ឋាននៅមុនពេលសង្គ្រាម។