កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រជាជនលីបង់ជាបន្ទាន់ ហើយដកខ្លួនចេញពីទឹកដីលីបង់ដែលខ្លួនបានគ្រប់គ្រង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC បានបញ្ជាក់ជាថ្មីថា លក្ខខណ្ឌចម្បងរបស់អ៊ីរ៉ង់សម្រាប់ការទទួលយកបទឈប់បាញ់ថ្ងៃទី ០៨ ខែមេសា ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺបទឈប់បាញ់ដ៏ទូលំទូលាយលើគ្រប់វិស័យទាំងអស់ រួមទាំងប្រទេសលីបង់ផង ដែរ។

នៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍លីបង់ Al Mayadeen កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានព្រមានថា អ៊ីរ៉ង់នឹងឆ្លើយតប ប្រសិនបើអ៊ីស្រា អែលវាយប្រហារទីក្រុងបេរូត ដោយនិយាយថា ទីក្រុងតេអេរ៉ង់បានជូនដំណឹងដល់គ្រប់ភាគីទាំងអស់ថាខ្លួននឹងមិនអត់ឱនចំពោះការវាយប្រហារលើរដ្ឋធានីលីបង់ទេ ហើយទង្វើបែបនេះ អាចបង្កឲ្យមានសង្គ្រាមឡើង វិញ។
ការវិវត្តនេះ បានកើតឡើងនៅពេលដែលអ៊ីស្រាអែល និងក្រុមហេសបូឡាបានបាញ់ប្រហារគ្នា នៅថ្ងៃព្រហស្បតិ៍ ទោះបីជាអ៊ីស្រាអែល និងលីបង់ កាលពីថ្ងៃពុធ បានយល់ព្រមដើម្បីអនុវត្តបទឈប់បាញ់បន្ទាប់ពីការចរចាត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោនក៏ដោយ៕