ប្រជាជនលីប៊ីរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងជនអន្តោប្រវេសន៍ និងជនភៀសខ្លួនមិនទៀងទាត់ ដែលពួកគេនិយាយថា គួរតែចាកចេញពីប្រទេសនេះ។

ក្រុមបាតុករបានស្រែកបន្ទរថា «លីប៊ីជារបស់ប្រជាជនលីប៊ី» ក្នុងចំណោមការស្រែកផ្សេងទៀត និងបានអំពាវនាវឲ្យបិទទីស្នាក់ការកណ្តាល UNHCR នៅក្នុងរដ្ឋធានីនេះ។
ពួកគេបានចោទប្រកាន់ទីភ្នាក់ងារអង្គការសហប្រជាជាតិថា កំពុងស្វែងរកការតាំងទីលំនៅរបស់ជនអន្តោប្រវេសន៍មិនទៀងទាត់ នៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ។

ក្រុមអ្នកតវ៉ាត្រូវបានគេឃើញកាន់បដាដែលសរសេរថា៖ «សេចក្តីស្រឡាញ់របស់យើងចំពោះប្រទេសរបស់យើង គឺមិនមែនជាការរើសអើងជាតិសាសន៍ទេ» និង «លីប៊ីមិនមែនជាធុងសំរាមរបស់ពិភព លោកទេ»។
ប្រទេសលីប៊ី គឺជាចំណុចចេញដំណើរដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់ ដែលកំពុងស្វែងរកការទៅដល់អឺរ៉ុប ដោយឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ៕