កម្ពុជា​យកយន្តការ UN ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​ថៃ​បន្ទាប់​ពី​ជម្រើស​ទ្វេភាគី​អស់​លទ្ធ​ភាព

2026/06/05 08:45:47 pm        384

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌​មាន​នៅ​ថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ការ​ដែលកម្ពុជាជ្រើស​រើស​យក​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​បង្ខំ​ ( Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បី​ដោះ​​ស្រាយ​ការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយសារ​កម្ពុជា​មើល​ឃើញ​ច្បាស់​ និងខិតខំអស់លទ្ធភាព​ក្នុងការ​ចរចាទ្វេភាគីជាមួយថៃ ជាពិសេស​ភាគីថៃបានសម្រេច​លុប​ចោល​អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ជាឯកតោភាគីដែលនេះជាយន្តការ​ទ្វេ​ភាគី​តែ​មួយគ​ត់សម្រាប់ប្រទេសទាំងពីរក្នុងការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​ព្រំដែនសមុទ្រជាមួយគ្នា​។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែ​មិថុនា ឆ្នាំ ២០២៦ បានប្រកាសពីការ​ចាប់ផ្តើម​ប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ( Compulsory​ Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ UNCLOS ដើម្បីដោះ​ស្រាយ​ការ​ទាមទារដែនសមុទ្រត្រួតស៊ីគ្នាថាជាមួយប្រទេសថៃ។

ឯកឧតុ្តម​បានបញ្ជាក់ថា មូលហេតុដែលកម្ពុជា​ប្រើប្រាស់យន្តការនេះ ដោយសារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែលកម្ពុជា និងថៃមានក្របខណ្ឌ​ទ្វេភាគី​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​លើ​ការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនោះ គឺអនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​ឆ្នាំ២០០១ ឬហៅកាត់ថា MoU 2001។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះ​បញ្ចំាង​ពី​ការ​យល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីដោះស្រាយ​ព្រំដែនសមុទ្រ និង​អភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី និងសម្រាប់​ផល​ប្រយោជន៍​ទៅ​វិញទៅមក។

សម្តេចបន្តថា នៅពេលដែលរាជរដ្ឋាភិបាល​ថៃបានប្រកាសថា នឹងដកខ្លួនចេញ​ពី​ក្រប​ខណ្ឌ​ទ្វេភាគី​ដ៏​យូរអង្វែងនេះ កម្ពុជាបានស្នើឱ្យភាគីថៃពិចារណាឡើងវិញ ប៉ុន្តែ ជាការគួរឱ្យ​សោក​ស្តាយ ភាគីថៃនៅតែសម្រេចចិត្តដើរចេញពីក្របខណ្ឌទ្វេភាគីនេះដដែល។ ការណ៍នេះមានន័យថា MoU 2001 ដែលជា​ក្រប​ខណ្ឌ​ទ្វេភាគី​ព្រម​ព្រៀង​គ្នាតែ​មួយ​គត់​សម្រាប់​ដោះ​ស្រាយ​តំបន់​ទាមទារ​ដែន​សមុទ្ទ​ត្រួតស៊ីគ្នាក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមក មិនអាច​ យកមក​ប្រើ​ប្រាស់​ទៀត​បាន​ឡើយ​។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថា ឱកាសចរចា​ទ្វេភាគី​ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ត្រូវ​បាន​ប្រើប្រាស់អស់លទ្ធភាពហើយ។ ហេតុដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា​បានពិចារណា​យ៉ាង​ម៉ត់​ចត់​បំផុត​នូវរាល់ជម្រើសផ្លូវច្បាប់ និងដោយសន្តិវិធីដែលមាន និង​​ដែលអាចអនុវត្តទៅបាន។

អនុ​សញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដែលស្គាល់ជាទូទៅថា UNCLOS ជា​សន្ធិ​សញ្ញា​អន្តរ​ជាតិ​ដែលកំណត់នូវសិទ្ធិ និងការទទួល​ខុស​ត្រូវ​រប​ស់​រដ្ឋ​ភាគី​នានា​ពាក់ព័ន្ធ​នឹង​ដែន​សមុទ្រ​ដែល​ក្នុង​នោះទាំងកម្ពុជានិងថៃជារដ្ឋភាគីនៃអនុសញ្ញានេះ។ ការផ្សះផ្សារដោយបង្ខំ ដែល​ជា​យន្ត​ការ​ផ្លូវច្បាប់ដោយសន្តិវិធីនៅក្រោមអនុសញ្ញា UNCLOS នឹងអនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ជំហរ​របស់​ខ្លួន​នៅចំពោះមុខគណៈកម្មការឯករាជ្យ​មួយ​ដែល​មាន​សមាជិក​ជា​អ្នក​ផ្សះផ្សារ​ចំនួន​៥រូ​ប និងសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ដំណើរ​ការ​នេះ​នឹងបង្ហាញជាថ្មីម្ដងទៀតនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះ​ស្រាយ​ជំលោះ​ដោ​​យសន្តិវិធី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទីក៏ធ្លាប់​សម្តែង​ការសោកស្តាយ​ដែលថៃលុបចោល MOU 2001 ហើយ​សម្តេច​បានគូសបញ្ជាក់យ៉ាង​ច្បាស់ថា កម្ពុជា​ធ្វើ​ដំណើ​រទៅកាន់ច្បាប់អន្តរជាតិ ដូច្នេះ សូមកុំចោទប្រកាន់​ថា​កម្ពុជា​ធ្វើ​អន្ត​រ​ជា​តូបនីយ​កម្ម​បញ្ហា​ទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឱ្យភាគីទី៣ឬអន្តរជាតិចូលរួម និង​ក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការ​ទ្វេភាគី​ចាស់​ដែល​ថៃ​លុប​ចោល​ជាឯ​កតោភាគី។ សម្តេចតេជោសង្ឃឹមថា កម្ពុជានិងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែល​មានសមត្ថកិច្ចលើបញ្ហាសមុទ្រ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​សម្រេច​ចាប់ផ្តើម​ប្រើ​ប្រាស់​យន្តការ​ផ្សះផ្សាដោយបង្ខំ ( Compulsory Conciliation ) ក្រោមអនុសញ្ញា UNCLOS ​បាន​ទទួលការគាំទ្រ​យ៉ាងពេញទំហឹងពីស្ថាប័នកំពូល​របស់​ជាតិ ក្រសួង ស្ថាប័ន រហូត​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ អាចនិយាយបានថា ប្រជាជាតិ​ខ្មែរ​កំពុ​​ង​ឈរ​នៅ​លើ​ជំហរ​ឯក​ភាពជាតិដ៏រឹងមាំមួយឆ្ពោះទៅការ​ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា​ដោយ​ភាគី​អន្តរជាតិ និងស្របតាមច្បាប់អន្តរជាតិ ដើម្បីទទួលបានដំណោះស្រាយមួយ​ត្រឹមត្រូវ យុត្តិធម៌​និងយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរក៏ដូចជាសម្រាប់​សន្តិភាព ស្ថិរភាព​ និងវិបុលភាព​ក្នុង​តំបន់ទាំងមូល៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm