កម្ពុជានាំចេញអង្ករជាង ៥៦ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៣២៧លានដុល្លារ​រយៈពេល៥ខែ ឆ្នាំ ២០២៦នេះ

2026/06/05 08:59:26 pm        617

ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករសម្រេចបានក្នុងបរិយមាណ​ជាង ៥៦ម៉ឺនតោន កើឡើង ៦៥,២៨% គិតជាប្រាក់ចំនួនជាង ៣២៧ កើនឡើង ២៩,៧៦% បើធៀបនឹង​រយៈពេលដូច​គ្នា​កាល​ពីឆ្នាំមុន​ ខណៈ តំបន់អឺរ៉ុប, ចិន, និងបណ្តាប្រទេសតំបន់អាស៊ាន នៅ​តែ​ជា​ទីផ្សារ​ចម្បង​ជាង​គេ​សម្រាប់អង្ករកម្ពុជានាពេលនេះ​​។​

របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៦ កម្ពុជា​បាន​នាំ​ចេញអង្ករបានចំនួន ៥៦៨ ៩១២ តោន គិតជាប្រាក់ជាង ៣២៧,៤៣ លាន​ដុល្លារ​អាម៉េរិក​​។​ ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅ​កាន់​ទីផ្សារ​​គោ​លដៅចំនួន ៦៣ ជុំវិញពិភពលោក​។ ក្នុងនោះ បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ គឺជាទីផ្សារធំលំដាប់ទី១ សម្រាប់កម្ពុជា ដែលបានទិញអង្ករចំនួន ១៥៤ ២៥៤ តោន គិត​ជា​ទឹក​ប្រាក់​ចំនួន ១០៥,១២លានដុល្លារសហរដ្ឋអាមេរិក។

បន្ទាប់មកប្រទេសចិន និងហុងកុង ដែលជា​ទីផ្សារធំលំដាប់ទី២ សម្រាប់អង្ករកម្ពុជា ដែល​បាន​បញ្ជា​ទិ​ញចំនួន ១៦២ ១២៥តោន គិតជាទឹកប្រាក់ចំនួន ៩៤,៩២ លានដុល្លារសហរដ្ឋអាមេរិក។ បណ្តា​ប្រទេសក្នុងអាស៊ាន ចំនួន ៥ ក៏ជាទីផ្សារចម្បងសម្រាប់អង្ករកម្ពុជា ផងដែរ​ ដែលបាន​បញ្ជា​ទិញ​អង្ករ​ចំនួន​ ២០៨ ៥៩៣តោន គិតជាទឹកប្រាក់ចំនួន ៨៧,៣២ លានដុល្លារសហរដ្ឋអាមេរិក និ​ង​ទៅកាន់គោលដៅចំនួន ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក និងមជ្ឈឹមបូព៌ា។ល។ មាន​ចំនួន​ ៤៣ ៩៤០​ តោន គិតជាទឹកប្រាក់ចំនួន ៤០,០៧ លានដុល្លារសហរដ្ឋអាមេរិក។

កម្ពុជាបាននាំចេញអង្ករក្រអូបគ្រប់ប្រភេទ​ចំនួន ៥៩,២០% ប្រភេទអង្ករសគ្រាប់វែង ២២,២៨% អង្ករ​ចំហ៊ុយ ១,៧២% អង្ករសរីរាង្គចំនួន ១.០៤%​, អង្ករបាក់គ្រប់ប្រភេទ ១៥,៥៨% និង​អង្ករ​ផ្សេង​ៗ​ចំនួន ០,១៨%%។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៧៥៣ ៨១៦ តោន ស្រូវសើម ដែល​គិត​ជា​ទឹក​ប្រាក់​បាន​ប្រមាណ ៥៩១,៤១ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ធូ វិរៈ 



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm