ប្រជាជនប៉ាឡេស្ទីនអំពាវនាវឲ្យលោក TRUMP បញ្ឈប់អ៊ីស្រាអែល ដាក់បញ្ចូលទឹកដីរបស់ពួកគេជារបស់ប្រទេសនេះ

2026/06/05 09:05:50 pm        71

ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ ដែលត្រូវបានគាំទ្រដោយសមភាគីរបស់លោកមកពីប្រទេសអារ៉ាប់ និងមូស្លីម កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ឈប់អ៊ីស្រាអែលដាក់បញ្ចូលទឹកដីប៉ាឡេស្ទីនជារបស់ប្រទេសនេះ។

លោក Riyad Mansour បានប្រាប់សារព័ត៌មានថា៖«ខ្ញុំដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មានសមត្ថភាព ហើយលោកមានសិទ្ធិអំណាចគ្រប់គ្រាន់ ក្នុងការបញ្ឈប់លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ឲ្យដើរលើផ្លូវរបស់ខ្លួន ដើម្បីកុំឲ្យតំបន់ទាំងមូល ស្ថិតក្នុងភាពចលាចល...ហើយដើម្បីឆ្ពោះទៅរកសន្តិភាព និងយុត្តិធម៌ ដែលនេះហើយជាមូលហេតុដែលយើងភាគច្រើន កំពុងធ្វើការជាមួយពួកគេ»។

លោក Riyad Mansour បានប្រាប់សារព័ត៌មានថា៖«យើងដឹងថា លោក ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ នាពេលថ្មីៗនេះ ឲ្យបញ្ឈប់ធ្វើរឿងមិនសមហេតុផល នៅក្នុងប្រទេស លីបង់ បញ្ឈប់ស្ថានភាពវឹកវរបែបនេះ។ អ្នកដឹងថា អ្នកមិនត្រូវបានអនុញ្ញាតឲ្យបញ្ចូលទឹកដីនេះជារបស់ អ៊ីស្រាអែលបានទេ។

ក្រុមភូមិសាស្ត្រនយោបាយអារ៉ាប់របស់អង្គការសហប្រជាជាតិ បានចូលរួមជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» និងសាមគ្គីភាពក្នុងតំបន់ប្រឆាំងនឹង «ការកើនឡើងយ៉ាងឆាប់រហ័ស»នៃការឈ្លានពានរបស់អ្នកតាំងលំនៅអ៊ីស្រាអែល និងអំពើហិង្សាយោធាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        71
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        103
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        91

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm