ក្រសួងបរិស្ថាន បាននឹងកំពុងជំរុញការអនុវត្តសកម្មភាព ដើម្បីភាពស្អាត ប៉ៃតង និងចីរភាព តាមរយៈយុទ្ធសាស្រ្តចក្រា ហើយតាមរយៈយុទ្ធសាស្រ្តនេះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតនៅលើពិភពលោក។
ស្ថិតក្នុងថ្ងៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក លើកទី៣០ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនានេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា នៅឆ្នាំនេះទិវាបរិស្ថានប្រារព្ធឡើងក្រោមប្រទេសបទ «សំណល់សូន្យ» គឺមានន័យថា ពិភពលោកគ្មានសំណល់ ដោយប្រទេសនីមួយៗដាក់ចេញផែនការសកម្មភាពដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។
ឯកឧត្តម បានបន្តថា សម្រាប់ប្រទេសកម្ពុជាវិញ ក្រសួងបរិស្ថាន បាន និងកំពុងជំរុញការអនុវត្តសកម្មភាពនានា ដើម្បីភាពស្អាត ប៉ៃតង និងចីរភាព តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយតាមរយៈការអនុវត្តសកម្មភាពនេះ ទើបធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុតក្នុងពិភពលោក នៅឆ្នាំ២០២៦នេះ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញបានលើកឡើងដែរថា តាមការសង្កេត សោភ័ណនៅក្នុងទីក្រុងភ្នំពេញមានភាពស្រស់ស្អាត ដោយរាជរដ្ឋាភិបាលបានដាក់ចេញផែនការផ្សេងៗ ព្រមទាំងប្រជាពលរដ្ឋមានការយល់ឃើញប្រជាពលរដ្ឋទាំងនោះ បានបន្តថា បរិស្ថានភាពបានផ្តល់សុខភាពល្អ និងអាចទាក់ទាញភ្ញៀវទេសចរជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បច្ចុប្បន្ន ក្រសួងបរិស្ថាន បានខិតខំប្រឹងប្រែងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ចគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធឬមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិ និងដៃគូសហការជាតិ និងអន្តរជាតិ រួមគ្នាដើម្បីលើកកម្ពស់វិស័យបរិស្ថាន និងធនធានធម្មជាតិនៅប្រទេសកម្ពុជា ត្រូវបានធានាដើម្បីការរស់នៅប្រកបដោយចីរភាពស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈការពង្រឹង និងពង្រីកបន្ថែមការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព៕ អត្ថបទ៖ ទូច សោភ័ណ



