មន្រី្តសុខាភិបាលនៅភ្នំពេញ បន្តសកម្មភាពអប់រំសុខភាព លុបបំបាត់ជម្រកមូសខ្លា បរិស្ថានស្អាត សុខភាពល្អដល់ពលរដ្ឋ

2026/06/05 10:25:18 pm        289

មន្រី្តសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមបណ្តាភូមិ សង្កាត់ ខណ្ឌនានា បន្តសកម្មភាពចុះអប់រំសុខភាព លុបបំបាត់ជម្រកមូសខ្លា បរិស្ថានស្អាតសុខភាពល្អ។

រដូវវស្សាបានចូលមកដល់ ហើយមានភ្លៀងធ្លាក់ច្រើន ក៏ជាពេលវេលាមួយដែលមូសខ្លាកើតឡើង និងរីករាលដាលខ្លាំងបំផុត។ ទឹកភ្លៀង ដែលដក់តាមសម្ភារៈផ្សេងៗជុំវិញផ្ទះ បង្កើតជាទីតាំងអាចពង និងបង្កើតដង្កូវទឹកយ៉ាងលឿន។

ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា មន្រី្តសុខាភិបាលរបស់យើង បានចុះតាមបណ្តាសហគមន៍(ខ្នងផ្ទះ) និងសាលារៀន ដោយចែកផ្ទាំងបដា (Banner) នៅខ្លឹមសារអប់រំអំពីវិធានការការពារ ទប់ស្កាត់ជំងឺគ្រុនឈាម ពន្យល់ណែនាំយ៉ាងលម្អិតអំពីហានិភ័យនៃជំងឺគ្រុនឈាម ដែលបង្កឡើងដោយសារមូសខ្លាខាំ និងបានដាក់ចេញនូវវិធានការណ៍សំខាន់ៗដូចខាងក្រោម៖

• ការលុបបំបាត់ជម្រកមូសខ្លា៖ ណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសម្ភារៈដក់ទឹកនៅជុំវិញផ្ទះ ដូចជា៖ អាងទឹក ថូផ្កា សំបកកង់ឡាន កំប៉ុង និងសំបកដប ដែលជាកន្លែងបង្កកំណើតនៃដង្កូវទឹក។

• ការអនុវត្តវិធានការ "៣កុំ និង ៣ការពារ"៖ ជម្រុញឱ្យមានការសម្អាតបរិស្ថានរស់នៅឱ្យមានពន្លឺ និងខ្យល់ចេញចូលល្អ ដើម្បីកុំឱ្យមូសជ្រកកោន។

•កុមារៗគឺជាក្រុមគោលដៅដែលងាយរងគ្រោះបំផុត។ ដូច្នេះមន្ត្រីសុខាភិបាល បានណែនាំឱ្យមាតាបិតា ត្រូវរៀបចំបញ្ចូនកូនៗឱ្យសម្រាន្តក្នុងមុង ទោះបីជាពេលថ្ងៃក៏ដោយ និងស្លៀកពាក់ខោអាវដៃវែង ជើងវែង ឱ្យបានត្រឹមត្រូវ។

 ឯកឧត្តមបណ្ឌិត ងី មានហេង បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ក្នុងករណីសង្កេតឃើញកូនចៅមានអាការៈក្ដៅខ្លួនខ្លាំងខុសពីធម្មតា សូមកុំបង្អង់យូរ ឬព្យាបាលដោយខ្លួនឯង ត្រូវប្រញាប់បញ្ជូនអ្នកជំងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។ ជាពិសេសមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈជាស្រេចនូវឱសថ ម៉ាស៊ីនបាញ់មូស និង«ថ្នាំអាបែត» (Abate) ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រើប្រាស់អន្តរាគមន៍ក្នុងករណីមានការផ្ទុះឡើងនូវជំងឺគ្រុនឈាម។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការលុបបំបាត់ដង្កូវទឹក គឺជាគន្លឹះដ៏សំខាន់ក្នុងការលុបបំបាត់ជំងឺគ្រុនឈាមក្នុងសហគមន៍យើង៕អត្ថ បទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm