បណ្ឌិត សុខ ទូច ស្នើផ្សាយឲ្យទូលាយពីទេសចរណ៍បរិស្ថាន ខណៈកម្ពុជា​ប៉ះពាល់​តិចតួច​ពី​ផ្សែងពុល

2022/04/22 10:28:22 pm        769

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវឲ្យមានការរៀបចំបន្ថែម និងជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីតំបន់ទេសចរណ៍បរិស្ថាន ព្រោះថា បច្ចុប្បន្នកម្ពុជាមានផលប៉ះពាល់តិចតួចបំផុតពីផ្សែងពុល ដែលបរិយាកាសបែបនេះ ភ្ញៀវទេសចរបរទេសចូលចិត្ត ។

នៅក្នុងវេទិកាតុមូល ស្តីពីទេសចរណ៍កម្ពុជាក្នុងបរិបទកូវីដ-១៩ នៅថ្ងៃទី២២ ខែមេសា នេះ ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច មានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជា មាន​ទេសចរណ៍​ចំនួនបី​ប្រភេទកំពុងមានភាពទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរបរទេស ក្នុងនោះ​មាន​ទេសចរណ៍​វប្បធម៌ ទេសចរណ៍ឆ្នេរ និងទេសចរណ៍​បរិស្ថាន​ ខណៈទេសចរណ៍វប្បធម៌ ទាក់ទាញ​ទេសចរ​ជាងគេ​។

ឯកឧត្តម បានបន្តថា នៅកម្ពុជា ពាក់ព័ន្ធទេសចរណ៍បរិស្ថាន ក៏មានសក្ដានុពលផងដែរ ដែល​ភាព​អំណោយផលនេះហើយ ​គួរធ្វើការរៀបចំ និងផ្សព្វផ្សាយបន្ថែមពី​ទេសចរណ៍បរិស្ថាន ព្រោះ​នៅកម្ពុជា ​គ្មានឧស្សាហកម្ម​ធុនធ្ងន់​ គ្មាន​ផ្សែង​ប៉ះពាល់​ធ្ងន់ធ្ងរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ​បានបន្តថា ​ក្រៅពីទេសចរណ៍បីប្រភេទនេះ កម្ពុជានៅមានបីប្រភេទទៀត​នៅ​មិនទាន់ដំណើរការ ​គឺទេសចរណ៍ផលិតផល​ ទេសចរណ៍​សិប្បនិម្មិត​ និង​ទេសចរណ៍​សុខាភិបាល​ ដែលត្រូវខិតខំរៀបចំធ្វើឲ្យដំណើរការផងដែរ។

ដើម្បីឲ្យវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ ស្រូបយកភ្ញៀវទេសចរ​បរទេស​កាន់តែច្រើន កម្ពុជា​គួរអនុវត្តនូវវិធានការមួយចំនួន ​មានការធានាបាននូវបរិស្ថាន ស្អាត ជំនាញវិជ្ជាជីវៈ និង​ក្រមសីលធម៌ ​ធានាបានតម្លៃ​សមរម្យ ​បដិសណ្ឋារកិច្ច ​ធានា​បាន​ភាពស្មោះត្រង់ កុំយកថវិកា​ពី​ភ្ញៀវពេលបំពេញពាក្យ ​រួមទាំង​ការកុំភូតកុហកភ្ញៀវរាល់​ការទិញវត្ថុ​អនុស្សាវរីយ៍ ​ជាដើម ។

ឯកឧត្តម សុខ ទូច បាន​ស្នើដល់ក្រសួង​ និងស្ថាប័នពាក់ព័ន្ធ​មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​ការប្រើប្រាស់​កាំ​ភ្លើងបាញ់ទឹកជ័រ​ ឬផលិតផលលេងទឹកផ្សេងៗ​របស់បរទេស​ នៅក្នុងខេត្តសៀមរាប ជាដែន​ដី​វប្បធម៌​ដ៏សម្បូរបែប​របស់កម្ពុជា ​នៅពេលមានពិធីបុណ្យធំផ្សេងៗ ​ពិសេសបុណ្យចូលឆ្នាំ ដោយ​គួរ​ប្រើប្រាស់​ក្អមទឹក​ ឬឧបករណ៍អ្វីមួយជា​វត្ថុបុរាណ ​ស្រោច​ទឹក​ដាក់គ្នា ដែលវាបាន​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់ជាតិ៕ អត្ថបទ៖ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm