ឆ្មាំ​ល្បាត​ឆ្នេរ​កោះ​​តៃវ៉ាន់ និង​ចិន ស្ថិត​ក្នុង​ការ​ប្រឈម​មុខ​គ្នា​​ថ្មី ​នៅ​ផ្នែក​ខាង​លើ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង

2026/06/06 12:05:14 am        54

កោះ​តៃវ៉ាន់បានឲ្យ​ដឹង​ថា ឆ្មាំល្បាត​ឆ្នេរ​តៃវ៉ាន់ និង​ចិន បានពាក់​ព័ន្ធ​នឹង​ការប្រឈមមុខដាក់គ្នាដ៏តានតឹងមួយទៀត នៅជិតប្រជុំកោះ Pratas ដែលមានទីតាំងជាយុទ្ធសាស្ត្រ នៅផ្នែក​ខាង​លើ​នៃសមុទ្រចិនខាងត្បូង នា​​ថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ដែលជាលើកទី២ ក្នុងរយៈពេល ២សប្តាហ៍ សម្រាប់​ករណី​នេះ​។

ប្រទេស​ចិន​បាន​អះអាង​ថា​ កោះ​ស្វ័យគ្រប់គ្រង​​​ដោយ​លទ្ធិ​​ប្រជាធិបតេយ្យមួយ​នេះ ​ជា​ទឹកដី​របស់​ខ្លួន ជា​ជំហរ​ដែល​រដ្ឋបាល​ទី​ក្រុង​តៃប៉ិ​បដិសេធ។ ទីក្រុង​ប៉េកាំង​បាន​ដាក់​សម្ពាធ​លើកោះ​​តៃវ៉ាន់ ​ដោយ​បង្កើន​វត្តមាន​យោធា​របស់ខ្លួន ​ជុំវិញ​កោះ​នេះ​ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ចុងក្រោយ​នេះ។

ដោយ​មាន​ទីតាំង​នៅចន្លោះ ភាគខាងត្បូងកោះ​តៃវ៉ាន់ និងទីក្រុង​ហុងកុង ប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ ត្រូវបានអ្នកជំនាញសន្តិសុខមួយចំនួនមើលឃើញថា ងាយរងគ្រោះដោយសារការវាយប្រហាររបស់ចិន ដោយសារតែចម្ងាយរបស់​ប្រជុំកោះ​នេះ​ ពោល​គឺ​ជាង​​ ៤០០​គីឡូម៉ែត្រ ពីកោះតៃវ៉ាន់។

ឆ្មាំល្បាត​ឆ្នេរ​របស់កោះ​តៃវ៉ាន់ បានឲ្យ​ដឹង​ថា នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ​ ខ្លួន​បានប្រទះឃើញនាវ​ឆ្មាំល្បាត​ឆ្នេរ​របស់​ចិន ដែលបន្ទាប់មក «បាន​រំលោភចូល​» ទៅក្នុងដែនទឹកដែលមានការ​រឹតបន្តឹង នៅជុំវិញប្រជុំកោះ​ Pratas បន្ទាប់ពីបង្កើនល្បឿន និងបត់ភ្លាមៗ ខណៈពេលដែលមិនអើពើ​ ចំពោះការព្រមាននាវា​របស់កោះ​តៃវ៉ាន់។

ឆ្មាំល្បាត​ឆ្នេរ​បាន​ឲ្យ​ដឹង​ថា នាវា​ទាំង២ នៅតែស្ថិតក្នុង «ការប្រឈមមុខដាក់គ្នា» ហើយកំពុងមាន​ «ការប្រើ​ប្រាស់​ពាក្យសម្ដី​ធ្ងន់​ៗ​ដាក់​គ្នា​ទៅ​វិញ​ទៅមក»។ ការិយាល័យទទួល​បន្ទុក​កិច្ចការកោះតៃវ៉ាន់របស់ចិន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        219
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        260
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm