សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា

2026/06/06 01:50:00 am        123

សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ បានចូលរួមផ្សព្វផ្សាយផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា ជូនសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យចំនួន ៤ ក្នុងខណ្ឌព្រែកព្នៅ ដើម្បីរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

លោក ប៊ូ វេងហុក តំណាងសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ លើកឡើងនៅក្នុង “ការរៀបចំផែនការ អាជីព និងការជ្រើសរើសជំនាញសិក្សា” ជូនសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ជា ស៊ីម ឈូកវ៉ា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នេះថា ជុំវិញការងារសង្គមនេះ កន្លងមកនេះសាខាសមាគមបានចូលរួមយ៉ាងសកម្ម រួមជាមួយការចូលរួមអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ជាក់ស្តែងការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សានេះជាដើម សាខាសមាគមបានកំពុងជួយដល់ សិស្ស និងនិស្សិត ដើម្បីតម្រង់ទិសឱ្យបានយល់ដឹងបន្ថែមអំពីតម្រូវការលើវិស័យការងារ និងជំនាញផ្សេងៗ ដើម្បីឱ្យពួកគាត់អភិវឌ្ឍន៍ ជំនាញត្រូវនិងតម្រូវការទាំងនោះ ទៅតាមចំណង់ចំណូលចិត្ត សមត្ថភាព និងតម្រូវការទីផ្សារការងារនៅពេលអនាគត។

លោក សាម៉េន សុខា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងាររ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា គឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគតរបស់យុវជនកម្ពុជា និងក៏ជា សក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍធនធានមនុស្សវ័យក្មេង ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធរវាង NEA, សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និងសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ។ លោកបន្តថា ការរៀបចំសិក្ខាសាលានេះដែរ ក៏មានគោលបំណងចម្បង ក្នុងការជួយសិស្សានុសិស្សបានយល់ច្បាស់ ពីតម្រូវ ការទីផ្សារ ការងារ, ការវាយតម្លៃសមត្ថភាពខ្លួនឯង, ការកំណត់គោលដៅជីវិត, និងការត្រៀមខ្លួនសម្រាប់អនាគតការងារ ក្នុងបរិបទសេដ្ឋកិច្ច ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ភាពជោគជ័យមិនមែនមានតែមួយផ្លូវនោះទេ មិនថាការសិក្សានៅសាកលវិទ្យាល័យ, ការបណ្ដុះ បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬការបង្កើតអាជីវកម្មផ្ទាល់ខ្លួន សុទ្ធតែជាមាគ៌ាទៅរកភាពជោគជ័យ។

លោកបណ្ឌិត ហាន បូរិន ប្រធានសាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខណ្ឌព្រែកព្នៅ លើកឡើងថា សមាគមបាននិង កំពុងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សនិងលើកកម្ពស់ គុណភាពអប់រំ ជាក់ស្តែងសិក្ខាសាលាខាងលើដែលបានរៀបចំឡើងជូនសិស្សថ្នាក់ទី១២ នៅតាមវិទ្យាល័យចំនួន៤ នៅក្នុងព្រែកព្នៅ ដោយសិក្ខាសាលានេះពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ទិសយុវជនឱ្យមានចក្ខុ វិស័យច្បាស់លាស់លើការសិក្សា និងអាជីពស្របតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍប្រទេសជាតិ។ កម្មវិធីនេះក៏ជាការអនុវត្ត ជាក់ស្តែងនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តោតសំខាន់លើការកសាងសមត្ថភាពយុវជន ឱ្យក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍជាតិ។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់យុវជនដែលគ្រប់អាយុបំពេញកាតព្វកិច្ចយោធា សូមចូលរួមបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកការពារបូរណភាពទឹកដី សន្តិសុខ និងសន្តិភាពជាតិ។ ទន្ទឹមនឹងនេះ លោក ក៏បានអំពាវនាវដល់សិស្សានុសិស្ស និងយុវជនទាំងអស់ ឱ្យចូលរួមទប់ស្កាត់ និងរាយការណ៍ជូនសមត្ថកិច្ច នូវរាល់សកម្មភាពបទល្មើស អនឡាញ ជាពិសេសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលប្រកបដោយសុវត្ថិភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm