UN អំពាវនាវរកជំនួយទ្វេដងដល់ជិត ៦៤០លានដុល្លារ សម្រាប់​លីបង់ អំឡុងសង្គ្រាមអ៊ីស្រាអែល

2026/06/06 01:55:59 am        58

អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានអំពាវនាវរកជំនួយទ្វេដង សម្រាប់​លីបង់ ខណៈដែលប្រទេសនេះកំពុងរងផលប៉ះពាល់ពីសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដោយបញ្ជាក់​ថា ត្រូវការជិត ៦៤០លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែ។

នៅក្នុងការអំពាវនាវដែលត្រូវបានកែសម្រួល សម្រាប់ប្រទេសនេះ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) របស់ទីភ្នាក់ងារមនុស្សធម៌ UN បានឲ្យ​ដឹងថា៖ «វិបត្តិមនុស្សធម៌ នៅក្នុងប្រទេសលីបង់ គឺធ្ងន់ធ្ងរ និងកាន់តែអាក្រក់ទៅៗ​»។

ទីភ្នាក់ងារ​នេះ បានឲ្យ​ដឹង​ថា «ការបង្ខំ​ផ្លាស់​ទី​លំនៅ​​​​​ម្តងហើយម្តងទៀត ចំនួនទី​ជម្រកបណ្ដោះអាសន្ន​មិនគ្រប់គ្រាន់ និងលទ្ធភាព​មានកម្រិត ក្នុង​ការវិលត្រឡប់ទៅ​វិញ​ដោយសុវត្ថិភាព កំពុងធ្វើឲ្យ​មាន​ភាពងាយរងគ្រោះកាន់តែធ្ងន់ធ្ងរឡើងៗ» ដោយព្រមានថា «ប្រជាជនដែលរងផលប៉ះពាល់ កំពុងអស់​យ៉ាងឆាប់រហ័សនូវ​ធនធាន​ ហើយ​សេវាកម្មសំខាន់ៗកំពុងស្ថិតនៅក្រោមការលំបាកកាន់តែខ្លាំងឡើងៗ»។

 UN បានអំពាវនាវរកជំនួយចំនួន ៣០៨លានដុល្លារអាមេរិក ក្នុងខែមីនា ដើម្បីគាំទ្រដល់ការឆ្លើយតបបន្ទាន់ដ៏ធំមួយដែលដឹកនាំដោយរដ្ឋាភិបាលលីបង់ រហូតដល់ចុងខែឧសភា។ នៅថ្ងៃទី៥ ខែមិថុនា សា្ថប័ន​នេះ​បានបញ្ជាកើ​ថា ត្រូវការជំនួយ ៣៣១លានដុល្លារអាមេរិកបន្ថែមទៀត រហូតដល់ចុងខែសីហា។

OCHA បាន​ឲ្យ​ដឹង​ទៀត​ថា រហូតមកដល់ពេលនេះ មានតែ ១៨៥លានដុល្លារអាមេរិកប៉ុណ្ណោះដែលទទួលបានពីការអំពាវនាវដំបូង ដោយបន្ថែមថា ចំនួនទឹកប្រាក់នោះបានជួយផ្តល់ជំនួយដល់មនុស្សប្រហែល ៦៨០.០០០នាក់ ចន្លោះពីថ្ងៃទី២ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា។

អង្គការនេះបានសង្កត់ធ្ងន់​ថា គោលបំណងឥឡូវនេះ គឺបង្កើនចំនួននោះទ្វេដង ដើម្បីបាន​ជួយ​ដល់ប្រជាជនទាំងអស់ ១,៤លាននាក់ នៅលីបង់ ពោល​គឺប្រហែល ១ភាគ៤ នៃចំនួនប្រជាជន ដែលត្រូវបានប៉ាន់ប្រមាណថា ត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេសនេះ​៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        1
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm