សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តច្បាប់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដែលជាសញ្ញាចុងក្រោយបំផុតមួយបង្ហាញថា ក្រុមសាធារណរដ្ឋមួយចំនួនមានឆន្ទៈ ប្រឆាំងនឹងមេដឹកនាំគណបក្សរបស់ខ្លួន និងពុំឯកភាពជាមួយលោកប្រធានាធិបតី Donald Trump នោះឡើយ ។
សភាបោះឆ្នោត ២២៦ ទល់នឹង ១៩៥ សំឡេង សម្រាប់ច្បាប់គំាទ្រអ៊ុយក្រែន ក្រោយស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ ។ ក្រុមសាធារណរដ្ឋមួយក្តាប់តូច បានចូលរួមជាមួយក្រុមប្រជាធិបតេយ្យ នៅក្នុងការចុះហត្ថលេខាលើញត្តិ ដើម្បីបង្ខំឲ្យមានការបោះឆ្នោត ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមសាធារណរដ្ឋ ១៨នាក់ និងអ្នកឯករាជ្យម្នាក់ ដែលតែងតែបោះឆ្នោតជាមួយពួកគេ បានចូលរួមជាមួយក្រុមប្រជាធិបតេយ្យ ដើម្បីអនុម័តលើសំណើច្បាប់មួយនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ អនាគតច្បាប់គាំទ្រអ៊ុយក្រែន ស្ថិតក្នុងភាពពុំច្បាស់លាស់នោះទេ ។ ដើម្បីធ្វើឲ្យវាក្លាយជាច្បាប់ វាត្រូវការឆ្លងកាត់ព្រឹទ្ធសភា ដែលក្រុមមេដឹកនាំសាធារណរដ្ឋ ពុំអនុញ្ញាតឲ្យមានការបោះឆ្នោតលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ី គឺការគាំទ្រយ៉ាងទូលំទូលាយពីគណបក្សទាំងពីរ ដោយពួកគេនិយាយថា ពួកគេត្រូវរង់ចាំការណែនាំពីលោក Trump ជាមុនសិន ៕