ពេលព្រឹក ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៦ ពេលដែលអ្នកស្រី Aduke Balogun ឃើញ ឃើញបុរសបិទមុខម្នាក់ដើរឆ្ពោះទៅកាន់សាលារៀនកូនរបស់គាត់ ហើយប៉ុន្មាននាទីក្រោយមក សំឡើងផ្ទុះអាវុធក៏បន្លឺឡើងក្រុមខ្មាន់កាំភ្លើងជាច្រើននាក់ក៏បានលេចមុខមក ហើយអ្នកស្រុក ក៏បាននាំគ្នារត់គេច ។នៅក្
នុងភាពវឹកវរនោះ កូនស្រី Feranmiអាយុ ៦ឆ្នាំរបស់គាត់ អាចរត់គេចរួច ប៉ុន្តែកូនស្រី Kausarat វ័យ ៨ឆ្នាំ គ្មានសំណាងនោះទេ និងស្ថិតក្នុងចំណោមកូនសិស្ស ៣០នាក់និងគ្រូបង្រៀនម្នាក់ ត្រូវបានគេចាប់ជម្រិតយកទៅ ចូលទៅក្នុងព្រៃនៅជិតទីក្រុង Yawota ស្ថិតក្នុងរដ្ឋភាគនិរតី Oyo ប្រទេសនីហ្សេរីយ៉ា ។នៅទល់មខសាលារៀន អ្នកស្រី Balogunបានសំឡឹងមើលកន្លែងដែលកូនស្រីរបស់គាត់ ត្រូវបានចាប់ជម្រិត ។
អ្នកស្រ
Balogun វ័យ៣៥ឆ្នាំ និងមានកូន ៥នាក់ និយាយថា គាត់គឺជាម្តាយផងឪពុកផងក្នុងការចិញ្ចឹមបីបាច់កូនរបស់គាត់ គាត់រកស៊ីតាមសហគមន៍ ដើម្បីរស់រានប៉ុន្តែរឿងសំខាន់បំផុតដែលគាត់ចង់បាន គឺគាត់ចង់ឲ្យកូនស្រីរបស់គាត់វិលត្រឡប់មកវិញ ។សូមបញ្ជាក់
ថា ការចាប់ជំរិតទ្រង់ទ្រាយធំបានក្លាយជាមធ្យោបាយទូទៅសម្រាប់ក្រុមជនអន្ធពាលនិងក្រុមប្រដាប់អាវុធដើម្បីរកលុយបានយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្វ្រិក ជាពិសេសនៅតំបន់ជនបទដែលមានវត្តមានតិចតួចរបស់រដ្ឋាភិបាល ។ កាកលពីចុងខែមេ
សា ខ្មាន់កាំភ្លើងបានឆ្មក់ចូលមណ្ឌលកុមារកំព្រាដែលមិនបានចុះបញ្ជីមួយកន្លែង នៅរដ្ឋ Kogi ភាគកណ្តាល ដោយចាប់ខ្លួនកុមារចំនួន ២៣ នាក់ និងមនុស្សពេញវ័យជាច្រើននាក់ទៀត៕