ក្រុមហាម៉ាសនិយាយថា ពួកគេនឹងមិនប្រគល់អាវុធរបស់ខ្លួននៅពេលឥឡូវនេះនោះទេ ដោយពួកគេនៅតែរឹងទទឹងចំពោះការទាមទាររំសាយអាវុធ ហើយពួកគេបញ្ជាក់ថា ជោគវាសនចុងក្រោយនៃកាំភ្លើងធំយោធារបស់ខ្លួននឹងត្រូវសម្រេចចិត្ត បន្ទាប់ពីកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយជាមួយភាគីប៉ាឡេស្ទីនផ្សេងទៀត ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Al Jazeera លោក Husam Badran គឺជាសមាជិកការិយាល័យនយោបាយក្រុមហាម៉ាស បានផ្តល់ការពិនិត្យមើលដំណោះស្រាយស្នើសុំរបស់ក្រុមមួយនេះ ចំពោះកិច្ចចរចាជាប់គាំង ។
លោក Badran និយាយថា ពេលដែលគណៈកម្មាធិការប៉ាឡេស្ទីន មកគ្រប់គ្រងតំបន់ហ្កាហ្សាស្រ្ទីប ពុំឃើញមានអាវុធនោះទេ នៅតាមផ្លូវតូច-ធំ នៅតំបន់ហ្កាហ្សា លើកលែងតែអាវុធរបស់គណៈកម្មាធិការមួយនេះប៉ុណ្ណោះ ដែលជានគរបាលប៉ាឡេស្ទីនផ្លូវការ ។
ខណៈពេលនោះដែរ អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ(UN) បាននិយាយថា កង្វះមូលនិធិជំនួយសម្រាប់តំបន់ហ្កាហ្សា បង្កឲ្យមានការកាត់បន្ថយសេវាផ្សេងៗ ដែលកំពុងគំរាមកំហែងដល់ជនស៊ីវិលដែលខ្វះទឹកប្រើប្រាស់និងអនាម័យ ៕