IAEA រៀបចំឲ្យមានបទឈប់បាញ់ក្នុងស្រុក ដើម្បីជួយជួសជុលបណ្តាញផ្គត់ផ្គង់អគ្គិសនីទៅកាន់រោងចក្រ Zaporizhzhia

2026/06/06 03:25:55 am        27

ទីភ្នាក់ងារថាមពលរដ្ឋអាតូមិកអន្តរជាតិ(IAEA) និយាយនៅថ្ងៃសុក្រនេះថា ពួកគេបានចរចាលើបទឈប់បាញ់ក្នុងស្រុកបណ្តោះអាសន្ន រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលជាការចរចាលើកទី ៦ ចាប់តាំងពីចុងឆ្នាំមុន ដើម្បីអនុញ្ញាតឲ្យជួសជុលបណ្តាញផ្គត់ផ្គង់ថាមពលទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ។

លោក Rafael Grossi គឺជាអគ្គនាយកទីភ្នាក់ងារ IAEA និយាយក្នុងជំនួបក្រុមប្រឹក្សាភិបាលនៅទីក្រុងវីយែន ប្រទេសអូទ្រីសថា បទឈប់បាញ់នេះ នឹងអនុញ្ញាតឲ្យក្រុមអ្នកជំនាញ និងក្រុមបច្ចេកទេសមកពីភាគីទាំង ២ ចាប់ផ្តើមជួសជុលផ្នែកសំខាន់ៗនៃបណ្តាញថាមពល Dniprovska ។ វាគឺជាបណ្តាញថាមពលកម្លាំង ៧៥០គីឡូវ៉ុល ។

សារនៅលើបណ្តាញព័ត៌មានសង្គម X និយាយថា ការជួសជុលបណ្តាញថាមពលដែលរងការខូចខាតដោយសារសង្រ្គាម នឹងត្រូវចាប់ផ្តើម ក្រោយពេលការដោះមីនរួចរាល់នៅតំបន់នោះ ។

សូមបញ្ជាក់ថា បណ្តាញផ្គត់ផ្គង់ថាមពលនេះ ត្រូវបានផ្តាច់កាលពីរយៈពេលជាង ២ខែមុន ធ្វើឲ្យរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុបមួយនេះ ពឹងផ្អែកលើតែបណ្តាញថាមពលកម្លាំង ៣៣០គីឡូវ៉ុលប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនិត្រូវការ ដើម្បីធ្វើឲ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៦ដែលបានបិទ ៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm       
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm